News

Check out real estate news updates

ចិននឹងរៀបចំផែនការមេនៃប្រព័ន្ធដឹកជញ្ជូនឱ្យកម្ពុជា គ្រោងនឹងចំណាយជាង ១៩ពាន់លាន$

កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨ លោកអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាផ្តល់ជំនួយឥតសំណងរាប់លានដុល្លារ ដើម្បីរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជារួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស។ នេះបើតាមការប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។

សម្រាប់គម្រោងរៀបចំផែនការមេនៃប្រព័ន្ធដឹកជញ្ជូនទាំងអស់របស់កម្ពុជារួមមាន៖ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវដេក នេះអាចត្រូវចំណាយលុយខ្ទង់លានដុល្លារ ដែលជាជំនួយឥតសំណង់របស់មហាមិត្តចិន តែមិនទាន់បញ្ជាក់តួរលេខផ្លូវការនៅឡើយទេ។ ការៀបចំផែនការមេនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ក្នុងការទិសដៅអភិវឌ្ឍន៍ជាតិ ព្រោះបើប្រព័ន្ធដឹកជញ្ជូនកម្ពុជាមានការរីកច្រើនអាចទាក់ទាញវិនិយោគធំៗ កាត់បន្ថយថ្លៃខ្ពស់ក្នុងការដឹកជញ្ជូនក្នុងប្រទេស។

កាលពីថ្ងៃទី៣០ ខែតុលា ប្រទេសកម្ពុជាប្រកាសគ្រោងនឹងចំណាយថវិកាប្រមាណជាង ១៩ពាន់លានដុល្លារអាមេរិក លើគម្រោងសិក្សាផែនការ  មេភស្ដុ​ភារកម្មសម្រាប់កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងកសាងផ្លូវល្បឿនលឿន ព្រមទាំងការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ គម្រោងសាងសង់ និងការធ្វើ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក និងការសាងសង់កំពង់ផែកុងទីន័រនៅ ខេត្តព្រះសីហនុគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និងត្រៀមខ្លូនដើម្បីបម្រើ ការដឹកជញ្ជូនឆ្លងប្រទេសរបស់ប្រទេសក្នុងតំបន់ផងដែរ។

ឯកឧត្ដមបានបន្ថែមទៀតថា តាមរយៈគម្រោងផែនការមេភស្ដុភារកម្មនៅកម្ពុជានេះ គ្រោងនឹង ចំណាយថវិកាច្រើន​ដែលមានរហូតដល់ជាង១៩ពាន់លានដុល្លារ គឺជាចំនួនមួយដ៏ច្រើន ហើយ​រាជរដ្ឋាភិបាល​​នឹងមិនមានថវិកាគ្រប់គ្រាន់ និងមិនអាច​ធ្វើកិច្ចការងារនេះតែម្នាក់ឯង តាមរយៈការប្រើប្រាស់ថវិកាជាតិបាននោះទេ គឺត្រូវពឹងផ្អែក​លើដៃគូអភិវឌ្ឍន៍ និងវិស័យឯក ជន ដើម្បីចូលរួមអនុវត្ដន៍គម្រោងទាំងនេះឱ្យទទួលបានជោគជ័យ។ ហើយគម្រោងផែនការមេភស្ដុភារកម្មនៅកម្ពុជានេះគឺមានរយៈ ពេល៧ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២៥ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ​ជាង១៩ពាន់ លានដុល្លារ។

ជាការកត់សម្គាល់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ សំខាន់ៗ  រួមមាន ៖១-ជំនួយឥតសំណង ២,៥ លានដុល្លារសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។២-កិច្ចព្រមព្រៀងដើម្បីរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជារួមមានហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស។៣-កិច្ចព្រមព្រៀងក្នុងការជួយជួសជុលព្រះបរមរាជវាំងនៅអង្គរ ព្រមទាំងស្ថាបត្យកម្មបុរាណដទៃទៀតនៅក្នុងខេត្តសៀមរាប។

ប្រទេសចិនទើបបានផ្តល់ជំនួយប្រមាណជាង ៥០០លានដុល្លារ លើការសាងសង់កំណាត់ផ្លូវជាតិលេខ៦ ពង្រីកផ្លូវជាតិលេខ៣ ហើយ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើចិនផ្តល់នូវជំនួយបន្ថែម ដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់យុទ្ធសាស្រ្តសេដ្ឋកិច្ចពី ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដែលមានគម្រោងថវិកាសាងសង់ប្រមាណ ២០០ លានដុល្លារថែមទៀត។

គួរបញ្ជាក់ថា បើគិតចាប់ពីខែកក្កដាឆ្នាំ ២០០១ ដល់ថ្ងៃទី ១៩ខែមិថុនាឆ្នាំ ២០១៨ រដ្ឋាភិបាលចិនបានផ្តល់ជំនួយដល់កម្ពុជាក្នុងទឹកប្រាក់សរុបចំនួនជាង ៥២៧៦ លានដុល្លារដែលក្នុងនោះ ១២២១លានដុល្លារជាជំនួយឥតសំណង និងឥណទានឥតការប្រាក់៕

Source From: https://business-cambodia.com/2018/11/01/china-will-prepare-master-plan-transport-system-for-cambodia-2/

Leave a Reply

Your email address will not be published. Required fields are marked *