News

Check out real estate news updates

ចិនឈ្នះពានរង្វាន់អន្តរជាតិសម្រាប់គម្រោងរថភ្លើងល្បឿនលឿនជាងគេក្នុងពិភពលោក

គម្រោងរថភ្លើងល្បឿនលឿនជាងគេក្នុងពិភពលោករបស់ចិនកាលពីពេលថ្មីនេះបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិប្រចាំឆ្នាំ២០១៨។

កាលពីពាក់កណ្តាលខែតុលាឆ្នាំ ២០១៨ កន្លងទៅនេះ គម្រោងដែលមានឈ្មោះថា៖ «Beijing-Zhangjiakou High-speed Railway»របស់ប្រទេសចិនបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិ«Advancing Collaborative Digital Workflows in Rail and Transit»ពីក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខផ្នែកកម្មវិធីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឈ្មោះថាBentleyរបស់ចក្រភពអង់គ្លេស។

គម្រោងរថភ្លើងល្បឿនលឿនដែលត្រូវបានរចនានិងសាងសង់ឡើងដោយក្រុមហ៊ុន China Railway Engineering Consulting Group Co. , Ltd មួយនេះគឺបានដាក់បញ្ចូលផលិតផលឌីជីថលBentley ជាច្រើនដើម្បីធានាការគ្រប់គ្រងគម្រោងនេះបានល្អ។

ផលិតផលទាំងនោះរួមមាន៖ MicroStation PowerCivil AECOsim Building Designer ព្រមទាំង ProjectWise ដែលការបញ្ចូលផលិតផលទាំងនេះអាចធ្វើឲ្យរថភ្លើងល្បឿនលឿនមួយនេះកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរបានរហូតដល់ទៅជាង៧០ភាគរយ ព្រោះពីមុនការធ្វើដំណើរពី Beijing ទៅ Zhangjiakou ត្រូវចំណាយពេល ចន្លោះពី ២-៣ម៉ោង ប៉ុន្តែឥឡូវ គឺនៅសល់ត្រឹមតែ៥០ នាទីប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ ក្នុងទឹកប្រាក់វិនិយោគប្រមាណជា ៥៣.៥ ពាន់លានយន់ឬ ៧.៦ ពាន់លានដុល្លារអាេមរិក គម្រោងផ្លូវដែកនេះមានប្រវែង១៧០គីឡូម៉ែត្រ កំណាត់ផ្នែករងនៃផ្លូវមានចំនួន ៧១ ស្ពានចំនួន៦៤ ផ្លូវក្រោមដីចំនួន១០ និងស្ថានីយ៍ចំនួន ១០ព្រមទាំងស្ថានីយ៍ជីករុករកក្រោមដីធំបំផុតរបស់ចិន។

នៅពេលគម្រោងនេះត្រូវបានបញ្ចប់មុនព្រឹត្តិការណ៍ «2022 Winter Olympics»វានឹងក្លាយជាផ្លូវរថភ្លើងដែលមានល្បឿនលឿនដំបូងគេបង្អស់នៅលើពិភពលោកដែលមានល្បឿនរហូតដល់ទៅ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ជូនថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនBentleyតែងតែរៀបចំកម្មវិធី«ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធឬYear in Infrastructure»ដែលមានការផ្តល់ពានរង្វាន់ជាច្រើនប្រភេទសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។

Source From: http://www.construction-property.com/khread-more-1478/

Leave a Reply

Your email address will not be published. Required fields are marked *