News

Check out real estate news updates

ចង់វិនិយោគត្រូវតែសន្សំ! តើមានដឹងទេថា គួរសន្សំបែបណាទើបអាចយកទៅវិយោគបាន?

តើអ្វីជាការសន្សំប្រាក់?​​ ការសន្សំប្រាក់ជាការទុកដាក់លុយ ឱ្យនៅមួយឡែកបន្តិចម្ដងៗ។ អ្នកអាចផ្ញើលុយរបស់អ្នកនៅធនាគារ ដើម្បីធ្វើការសន្សំ ។ ហើយជាទូទៅ​ មនុស្សសន្សំប្រាក់ ដើម្បីទៅដើរកំសាន្ត បង់រំលស់ផ្ទះ ទុកសម្រាប់គ្រោះអាសន្នណាមួយ ឬសន្សំដើម្បីយកទៅវិនិយោគជាដើម។

ការសន្សំលុយទៅវិនិយោគ គឺការយកលុយរបស់អ្នក ទៅបណ្ដុះឱ្យបានច្រើន តាមរយៈការទិញវត្ថុដែលអ្នកគិតថា​ តម្លៃរបស់វាអាចមាន​ការកើន​ឡើង។ ជាឧទាហរណ៍​ អ្នកអាចបណ្ដាក់ទុនហិរញ្ញវត្ថុរបស់អ្នក នៅក្នុងផ្សារហ៊ុន អចលនទ្រព្យ ឬចំណែកក្នុងមូលនិធិ ។ចង់មាន​ចង់បាន ចង់សល់លុយ ដើម្បីទុករកស៊ី ឬសន្សំ ដើម្បីវិនិយោគ ទាល់តែចេះសន្សំ។ ប៉ុន្តែតើមានអ្នកណាដឹងទេថា គួរសន្សំបែបណា​ទើបអាចយកទៅវិនិយោគបាន? នេះជាសំណួរចាក់ដោតរបស់លោក អេឡិច។

សន្សំ ជាពាក្យខ្លី ប៉ុន្តែមិនមានមនុស្សច្រើនទេ ដែលអាចធ្វើបាន ។ សន្សំ? សន្សំបែបណាទើបវិនិយោគបាន? ការសន្សំ មិនអាចបានសល់លុយ​ជាច្រើនប៉ុន្មានទេ តែសន្សំអាចអោយយើងមើលឃើញឱកាសពោល ដើម្បីចង់បានលុយសន្សំបានច្រើន គឺយើងប្រាកដជា រកឱកាសបង្កើន​ផលិតភាពការងារ រកឱកាសវិនិយោគ រៀនបង្កើនសមត្ថភាពអោយបានខ្លាំង។ នេះជាសម្តីរបស់លភ្នាក់ងារអចលនទ្រព្យ វ័យក្មេង លោក អៀប អេឡិច បានថ្លែងប្រាប់ Business Cambodia។

ដឹងថាសន្សំជាគោល សាងភាពមានបាន ប៉ុន្តែសួរថាចាយអីខ្លះបានអត់លុយវិនិយោគ ជួនកាល​បាយផ្ទះម្ហូបផ្ទះញ៉ាំអត់​កើតទាល់តែហាងបាន​កើត ម្ហូបផ្ទះធ្វើអស់ 8000រៀ ញ៉ាំបាន ២ ៣ ពេលមិនញ៉ាំទេ ខ្លាចអត់កម្លាំង ខ្លាចម្ហូបត្រជាក់ ។ កាហ្វេថោកផឹកអត់កើត ទាល់តែប៊្រេនបានឆ្ងាញ់ និយាយទៅអាចំនាយនិងគឺកាត់បន្ថយចំនាយអត់ប្រយោជន៍ចោលតែម្តង។គ្រាន់តែរៀនពន្យារ​ចំណង់ អត់ប្រយោជន៍​ចោលហើយ​ សង្កត់តែ ចំណុចចាំបាច់បានហើយ ដូចនេះ ៥០ភាគរយហើយដែលយើង មានសង្ឃឹមអាចវិនិយោគបាន។

ដំណោះស្រាយនៅថ្ងៃនេះ គឺថាអ្នកត្រូវតែសន្សំ នឹង ធ្វើវិនិយោគយ៉ាងហោចណាស់ ដោយដក១០ភាគរយនៃប្រាក់ចំណូលរបស់អ្នក ដែលបាន​មក​ពីប្រាក់ប្រចាំខែឬចំណូលដែលរកបាន។ ការដកយក១០ភាគរយនៃប្រាក់ចំណូលរបស់អ្នក នោះអ្នកនឹងទទួលបាន​ប្រាក់សន្សំ​មួយ ហើយ​ដាក់វាចូលទៅក្នុងគណៈនេយ្យពិសេសមួយ ដើម្បីអោយមានកំណើនហិរញ្ញវត្ថុ។

រឿងពិតគឺថា ប្រសិនបើអ្នកគ្រាន់តែសន្សំ មួយខែ ត្រឹមតែ១០០ដុល្លារពេញមួយឆាកជីវិតការងាររបស់អ្នក ហើយអ្នកធ្វើវិនិយោគប្រាក់ទាំងនោះ ដែលអាចកើនបាន១០ភាគរយ បន្តតាមធម្មតានោះ នឹងធ្វើអោយលុយរបស់អ្នកកាន់ តែច្រើន។ វិធីនេះអ្នកណាក៏ធ្វើបាន ទោះបីជាប្រាក់ខែដែលរកបានតិចក៏ដោយ នៅពេលដែលអ្នកចាប់ផ្ដើមពីដំបូង សន្សំយូរៗទៅ វាកាន់តែច្រើន ហើយក្លាយទៅជាអ្នកមាន ក្នុងអាជីពនៃការងាររបស់អ្នក។

បង្កើតទម្លាប់ក្នុងឆាកជីវិតនៃការសន្សំ នឹង ការធ្វើវិនិយោគរបស់អ្នកគឺមិនមែនជាការងាយស្រួលទេ។ វាតម្រូវអោយមានការប្ដេជ្ញាចិត្ត និង មានឆន្ទះខ្ពស់។ អ្នកត្រូវតែកំណត់វាជាគោលដៅ ហើយសរសេរបង្កើតជាគម្រោង ធ្វើដូច្នេះគ្រប់ពេល។ ប្រសិនបើអ្នកអាចអនុវត្តិតាមគន្លឹះនេះ​អោយ​បាន​ក្លាយជាទំលាប់នោះ អ្នកនឹងទទួលបាននៅអ្វីដែលជាគោលដៅវិនិយោគរបស់អ្នកជាមិន​ខានឡើយ។

Source From: https://www.business-cambodia.com/public/article/want-to-invest-must-save-do-you-know-how-to-save-money-to-invest-in-a-business

Leave a Reply

Your email address will not be published. Required fields are marked *