News

Check out real estate news updates

ចង់ក្លាយជាអ្នកមានដោយសារដីធ្លី ស្រួលនិយាយ តែធ្វើពិបាកជោគជ័យ

ចង់ក្លាយជាអ្នកមានមិនមែនស្រួលដូចដែរការនិយាយនោះទេ តួយ៉ាង ការរកស៊ីផ្នែកដីធ្លីក៏ដូជគ្នាដែរ វាទាបទារឲ្យអ្នកចេះថ្លឹងថ្លែង ពិចារណាយ៉ាងល្អិតល្អន់ និងប្រើភាពវៃឆ្លាតរបស់អ្នក។

លោក ង៉ែត ជូ ដែលជា​អ្នកវិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន មុននឹង​សម្រេចចិត្ត​វិនិយោគ​លើដី​ធ្លី​។

លោកបានមានប្រសាសន៍ថា ការវិនិយោគ​លើដី​ធ្លី​មិនអាច​ទទួលបាន​ផល​មកវិញ​មុន​រយៈពេល១ឆ្នាំ​ឬមួយ​ឆ្នាំ​នោះទេ។ វា​ត្រូវការ​ពេលវេលា​សមស្រប​មួយ ហេតុនេះ មុន​សម្រេចចិត្ត​វិនិយោគ​លើដី​ធ្លី អ្នកវិនិយោក​គ​គួរ​គិត​កត្តា​មួយចំនួន​សិន រួមមាន៖

១. កុំពឹងផ្អែកលើសំណាង៖ សំណាង​វា​មិនអាច​កើតមាន​ពិតប្រាកដ​ទេ បើ​យើង​គ្មាន​មូលដ្ឋាន​សម្រេចចិត្ត​ត្រឹមត្រូវ

២. ត្រូវ​សួរ​ខ្លួនឯង​ថា បើសិនជា​គំរោង​របស់ខ្លួន​ជាប់គាំង លក់​មិន​ចេញ តើ​យើង​អាច​ទ្រាំ​ឬ​មាន​វិធីសាស្ត្រ​ដោះស្រាយបាន​ប៉ុន្មាន​ឆ្នាំ បើ​យើង​រង់ចាំ​ឬ​អាច​ដោះស្រាយបាន យើង​នឹង​ទទួលជោគជ័យ។

៣.កុំជ្រួលជ្រើមតាមគ្នា ដោយ​មិនបាន​វិភាគ ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុន

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអ្នកវិនិយោគដីធញលីជោគជ័យមួយរូប បានបង្ហាញពីមូលហេតុ៥យ៉ាងដែលធ្វើអោយការវិនិយោគលើដីធ្លីបរាជ័យ។

១. មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ) ណាស់។

២. វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។

៣. ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។
៤. ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។
៥. មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ: អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា?

Source From: https://business-cambodia.com/2018/11/08/want-to-be-rich-because-land-is-easy-to-talk-but-do-not-succeed/

Leave a Reply

Your email address will not be published. Required fields are marked *