News

Check out real estate news updates

ចង់ក្លាយជាអ្នកមានក្នុងវិស័យអចលនទ្រព្យលឿន កុំទិញទុកចោលទិញហើយត្រូវអភិវឌ្ឍន៍

ចង់ក្លាយជាអ្នកមានក្នុងវិស័យអចលនទ្រព្យលឿន កុំទិញទុកចោលទិញហើយត្រូវអភិវឌ្ឍន៍ នេះជាយុទ្ធសាស្ត្រ របស់មហា សេដ្ឋីអាមេរិកលោក Donald Trump​ ដែលលោកតែង តែប្រើការវិនិយោគនៅក្នុងទិសដៅអភិវឌ្ឍ ដើម្បីជាការទាក់ទាញ អ្នកវិនិយោគផ្សេងទៀតឲ្យចូលមកវិនិយោគនៅក្នុងការរុញតម្លៃអចលទ្រព្យនៅតំបន់ទាំងនោះឲ្យកាន់តែខ្ពស់ជាងមុន។

បើយើងក្រឡេកមើលនៅស្រុកខ្មែរយើង យុទ្ធសាស្ត្រនេះត្រូវបានគេយកមកប្រើច្រើន ហើយសុទ្ធតែទទួលបានជោគជ័យ ជាក់ស្តែង អ្នកឧកញ៉ា ហុងពីវ អាចនិយាយបានថា ជាស្តេចក្រាញ់អចលនទ្រព្យ គឺនៅពេលដែលលោក ទិញដីកន្លែងណា ហើយនោះ គឺគាត់តែងតែធ្វើការអភិវឌ្ឍ ដូចនេះទីណាដែលក្រុមហ៊ុនលោកទៅដល់ តម្លៃអចនទ្រព្យទីនោះនឹងទ្បើងថ្លៃ។

បើលោកអ្នកប្រើយុទ្ធសាស្រ្តនេះនោះលោកអ្នកមិនចាំបាច់ទិញអចលទ្រព្យដោយរង់ចាំតម្លៃឲ្យអគារ ឬដីនោះទ្បើងថ្លៃនោះទេ។ បើមានលុយទិញដីតែខ្វះលុយអភិវឌ្ឍ អ្នកគួរតែរកអ្នកចូលរួមអភិវឌ្ឍឲ្យបានមុនការទិញដីនោះ។ លោកអ្នកគប្បីទិញ ក្រោយ ពេល លោកអ្នកមានគម្រោងចង់ធ្វើអ្វីមួយសិន សូមកុំព្យាយាមទិញហើយទុកចោល ហើយដេករង់ចាំអចលនទ្រព្យនោះឡើងថ្លៃឲ្យសោះ។

Source From: https://business-cambodia.com/2018/11/13/rich-in-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *