News

Check out real estate news updates

គ្មានអ្វីត្រូវខាត!!ចង់បានទាំងដីបានទាំងផលចំណេញគួរងាកមកវិនិយោគលើដីចំការ

ជាក់ស្ដែងភ្លើងដីឡូត៍នៅកម្ពុជាសព្វថ្ងៃកំពុងតែមានភាពក្ដៅគគ្រុក ដោយមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ប៉ុន្តែបើ​ក្រឡេកមកមើលដីចំការវិញគឺអាចទទួលបានផលចំណេញជាទីគាប់ចិត្តផងដែរ។

បើតាមរយៈបងប្រុស ណាក់ជាភ្នាក់ងារលក់អចលនទ្រព្យ បានថ្លែងប្រាប់Business Cambodia ឱ្យបានដឹងថា ដីចំការគឺ​មាន​ផលចំណេញច្រើនរួចស្រេចទៅហើយដូចជា៖

នៅពេលដែលយើងទិញចំការគឺយើងទទួលបានដីដែលមានការរៀបចំរួចស្រេច មានរបងជុំវិញដីស្អាត មានផ្លូវចូលល្អ មាន​ផ្ទះ​សាងសង់សម្រាប់រស់នៅស្រាប់ និយាយរួមគឺជាដីដែលគេបាន​អភិវឌ្ឍន៍រួចស្រេច​ទៅហើយដែល​យើងអាច​មើលឃើញ​ពីផល​ចំណេញ​យ៉ាងច្រើនរួចស្រេចទៅហើយ។

ជាពិសេសទៅទៀតដីចំការដែល អាចទទួលផលចំណេញបានពីផលដំណាំតាមរយៈការលក់ចេញ​ទៅកាន់ទីផ្សារខាងក្រៅបាន​ក្នុង​រយៈ​ពេលឆាប់ព្រោះជាចំការដែលមានការអភិវឌ្ឍស្រាប់ទៅហើយ ដូចជាដីចំការដូងក្រអូប ដែលអ្នកអាចទិញដើម្បីយក​ចំណេញ​វិល​ជុំបាន ហើយអាចបង្កើនផលចំណេញពីការដាំដំណាំផ្សេងទៀតនៅចន្លោះនៃដើមដូងទាំងនោះបាន។

គួរជម្រាបផងដែរថា ដីចំការដែលមុននឹងគេលក់គឺប្រាកដជាមានឈ្មួញស្រាប់ដូច្នេះហើយនេះជាផលចំណេញមួយបន្ថែមទៀត ដោយអ្នកមិនចាំបាច់ស្វែងរកអ្នកលក់ គ្រាន់តែទាមទារឱ្យអ្នកមានការថែទាំ​នូវដំណាំទាំងនោះ​ឱ្យបានល្អគឺ​មិនចាំ​បាច់​ថា​ខ្វះ​អ្នកត្រូវការនោះទេ។

នេះជាចំណុចដែលអ្នកគួរតែស្វែងយល់ពីផលចំណេញដីចំការដែលអាចជួយជម្រុញដល់ល្បឿននៃការរីកចម្រើនដល់វិស័យកសិកម្មនៅកម្ពុជាបានថែមទៀតផង។

More information visit: https://www.business-cambodia.com/public/article/there-is-nothing-to-lose-want-to-have-both-the-land-and-the-profit-should-invest-in-the-field

Leave a Reply

Your email address will not be published. Required fields are marked *