News

Check out real estate news updates

គំរោង​វិនិយោគ​តម្លៃ​ជាង​ ​៥០០លាន​ដុល្លារ​ អាមេរិក​របស់​ចិន​បង្កើន​​សក្តា​នុ​ពល​ខេត្តកោះកុង​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​បាន​ប្រកាស​វិនិយោគ​ ​ទឹកប្រាក់​ជាង​ ​៥០០លាន​ដុល្លារ​ ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​សេវាកម្ម​បដិសណ្ឋារ​កិច្ច​នៅ​ខេត្តកោះកុង​។​

​យោង​តាម​ការ​ប្រកា​សព៌​ត​មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​ឲ្យ​ដឹង​នាស​ ​ប្តាហ៍​មុន​ថា​ ​គ​ណ​កម្មា​ធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​អនុម័ត​គំរោង​វិនិយោគ​របស់​ ​UNION​ ​CITY​ ​DEVELOPMENT​ ​GROUP​ ​CO​.​,​LTD​ ​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​ ​“​TEMI​”​ ​រួមមាន​៖​ ​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ចំនួន៨០០បន្ទប់​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​តារាង​វាយកូនគោល​ ​បឹង​ហ្គា​ឡូ​ ​ផ្ទះ​វីឡា​ ​រមណីយដ្ឋាន​ទេសចរណ៍​ ​សួន​កំសាន្ត​ ​ចំណតកប៉ាល់​ ​និង​គ​ម្រោ​ង​ផ្សេង​ៗ​មួយចំនួន​ទៀត​ ​ដែល​មាន​ទីតាំង​ ​វិនិយោគ​ស្ថិតនៅ​ស្រុក​គីរីសាគរ​ ​ខេត្តកោះកុង​ ​មាន​ទុន​វិនិយោគ​ប្រមាណ ៥០០,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៥.១៥០កន្លែង​។​

​ខេត្តកោះកុង​បាន​ ​និង​កំពុង​បង្ហាញ​សក្តា​នុ​ពល​វិនិយោគ​យ៉ាង​ខ្លាំង​ ​ដោយសារ​កត្តា​សំ​ខាន់​ៗ​ជាច្រើន​រួមមាន​ ​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​កំនើន​សេដ្ឋកិច្ច​ ​និង​ទីតាំង​ភូមិ​សាស្រ្ត​ដ៏​ល្អ​ប្រសើរ​ ​ដែល​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ជាង៥០គីឡូម៉ែត្រ​ ​មាន ការ​វិនិយោគ​ ​ព្រលា​នយន្​ត​ហោះ​ ​កំពង់ផែ​អន្តរជាតិ​ ​និង​មជ្ឈមណ្ឌល​សេវាកម្ម​ទេសចរណ៍​លំដាប់​អន្តរជាតិ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ឳ​កាសចូល​រួម​ពិធីបុណ្យ​សមុទ្រ​កាលពី​ចុងឆ្នាំ​មុន​ថា​ ​ខេត្តកោះកុង​ជា​ខេត្ត​ដាច់​​ស្រយាល​មួយ​ ​ប៉ុន្តែ​បច្ចុប្បន្ន​ខេត្ត​នេះ​មានការ​រីកចម្រើន​យ៉ាង​លឿន​ ​ដោយ សារ​មានការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​ ​ដែល​ធ្វើឲ្យ​ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​។​ ​អ្វី​កាន់តែ​ពិសេស​នោះ​សម្តេច​បាន​ប្រកាស​ពង្រីក​ផ្លូវជាតិ​លេខ៤៨​ ​ដែល​ភ្ជាប់​ពី​ស្រុកស្រែ​អំបិល​ទៅកាន់​ខេត្តកោះកុង​ ​ជា​ផ្លូវ​ដែល​អាច​បើកបរ​រថយន្ត​ពីរ​គន្លង​ទៅ​ ​ពីរ​គន្លង​មក​ ​និង​មាន​សួនច្បារ​នៅ​ចំ​កណ្តាល​។​

​ជាមួយគ្នា​នេះ​សម្តេច​ក៏​ប្រកាស​រក​មូលនិធិ​ ​ដើម្បី​សាងសង់​ផ្លូវជាតិ​តភ្ជាប់​ចេញពី​ស្រុក​សំឡូត​ក្នុង​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ ​ទៅកាន់​ខេត្តកោះកុង​នា​ពេល​ខាងមុខ​ផង​ដែរ​។​

​អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ ​លោក​ ​ជឹង​ ​សុ​ខ​ម៉េ​ង​ ​បាន​មានប្រសាសន៍​ថា​ ​ខេត្តកោះកុង​បាន​និង​កំពុង​ទាក់ ទាញ​គំរោង​វិនិយោគ​កាន់តែ​ច្រើន​ ​ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាតិ​ ​អន្តរជាតិ​ជាច្រើន​បាន​វិនិយោគ​នៅក្នុង​ខេត្ត​នេះ​ ​ហើយ​មាន​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ទៀត​កំពុង​ស្នើសុំ​រដ្ឋាភិបាល​ ​ដើម្បី​វិនិយោគ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​រមណីយដ្ឋាន​ ​សណ្ឋាគារ​ ​និង​សេវាកម្ម​ជាច្រើន​ទៀត​ក្នុង​ខេត្ត​នេះ​។​

​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​ចិន​កំពុង​សំរុក​ចូល​ទៅ​វិនិយោគ​ក្នុង​ខេត្ត​នេះ​ ​ដែល​បាន​ធ្វើឲ្យ​សេវាកម្ម​ស្នាក់នៅ​មាន​តម្រូវការ​ខ្ពស់​ ​ហេតុនេះ​ការ​វិនិយោគ​លើ​ការិយាល័យ​ ​អា​ផា​ត​ម៉ិន​សំរាប់​ជួល​ ​ជា​ពេលវេលា​ដ៏​សមស្រប​សំរាប់​អ្នក​វិនិយោគ​នានា​”​។​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៣​ ​និង​មាន​គំរោង​សាង​សង់​ព្រលា​នយន្​ត​ហោះ​ចំនួន​ពីរ​ ​ដែល​នៅ ពេល​គំរោង​នេះ​រួចរាល់​ ​ខេត្តកោះកុង​នឹង​មានការ​អ​ភិ​វ​ឌ្ឈ​មិនចាញ់​ខេត្ត​ព្រះសីហនុ​នោះ​ទេ​”​។​

​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​សោម​ ​កែវ​ម៉ាលី​ដា​បាន​មានប្រសាសន៍​ថា​ ​លោក​ធ្លាប់​បាន​គិតថា​ខេត្តកោះកុង​ ​ជា​ខេត្ត​មាន​សក្តា​នុ​ពល​វិនិយោគ​ ​ដែល​ជា​ខេត្ត​ធ្លាប់​ស្ងប់ស្ងាត់​កាលពីមុន​ ​ប៉ុន្តែ​ពេលនេះ​ខេត្ត​នេះ​កំពុង​ទាក់ ទាញ​វិនិយោគិន​ជាតិ​ ​អន្តរជាតិ​ ​ដោយសារ​ខេត្ត​នេះ​មាន​សមុទ្រ​ដ៏​ស្រស់​ស្អាត​ ​មាន​កោះ​ ​មាន​ព្រែក​ ​មាន​ភ្នំ​ ​ស្ថិតនៅ​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ​។

​លោក​បន្ត​ថា​ ​“​អ្វី​ដែល​ខ្ញុំ​គិត​កាលពី៣ឆ្នាំមុន​ ​ពេល​នេះ​ចេញ​លទ្ឋ​ផល​ល្អ​ប្រសើរ​ហើយ​ ​ដោយ​បច្ចុប្បន្ន​ខេត្ត​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ ​មា​នព្រ​លាន​យន្តហោះ​ចំនួន​ពីរ​ ​មាន​កំពង់ផែ​ទឹកជ្រៅ​ ​មាន​តំបន់​អាច​សាងសង់​កាស៊ីណូ​ ​និង​រមណីយដ្ឋាន​នានា​បាន​”​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *