News

Check out real estate news updates

គំរោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ក្រោម​ទុនវិនិយោគ១០០លាន​ដុល្លារ​កំពុងសាងសង់​យ៉ាងសកម្ម

ភ្នំពេញ៖ គំរោង​លំនៅដ្ឋាន​តម្លៃ​សមរម្យដែល​បោះទុន​វិនិយោគ១០០លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន Worldbridge Home Co,Ltd បាននិងកំពុង​សាងសង់​យ៉ាងសកម្ម និង​គ្រោង​បញ្ចប់​ដំណាក់កាល​ទី១ នៅ​ឆ្នាំ២០១៩ខាងមុខនេះ។

គម្រោង​អភិវឌ្ឍន៍​នេះ​ដើមឡើយ​ស្ថិតនៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល ប៉ុន្តែ​ពេលនេះ​មូលដ្ឋាន​ឃុំ​កំពង់​គ ត្រូវ​បានដាក់​បញ្ចូលមក​ក្នុង​ទឹកដី​ក្រុង​តាខ្មៅ ខេត្តកណ្តាល​វិញ។

យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន WorldbridgeGroup ដែលជា​ក្រុមហ៊ុនមេ​នៃ​ក្រុមហ៊ុន World Bridge Home បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​ដែល​ស្ថិតក្នុង​ស្រុក​ស្អាងខេត្តកណ្តាល​នេះ​មាន​ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដែល​នឹង​រួម​មានផ្ទះ​ស្នាក់នៅ​ដែលមាន​កម្ពស់២ជាន់ចំនួន២,៤៥៧ល្វែង និង​ផ្ទះ​អាជីវកម្ម (Shophouse) ប្រមាណ៩០ល្វែង។

លោក​ថ្លែងថា “ការវិនិយោគ​គំរោង​នេះ ដោយសារ​លោក​ចង់​ជួយ​ប្រជាជនមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម ដើម្បី​មាន​លំនៅដ្ឋាន​សមរម្យ និង​គាំទ្រ​គោលនយោបាយ​លំនៅដ្ឋាន​របស់​រដ្ឋាភិបាល។លោក​បន្តថា “បើ​ចង់រក​ប្រាក់ចំណេញ ខ្ញុំ​មិន​វិនិយោគ​គំរោង​នេះ​ទេ។

ទាក់ទង​ទំហំ​ផ្ទះ​តម្លៃ​សមរម្យ ក្នុង​គម្រោង​នេះ គឺ​ផ្ទះ​និមួយៗមាន​ទំហំ ៤x៧ ម៉ែត្រ​ដោយមាន​តម្លៃ​ចាប់ពី ២៥,០០០ ដុល្លារ​ទៅដល់​ជិត៣០,០០០ ដុល្លារ​អាមេរិក៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *