News

Check out real estate news updates

គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាបន្តឆ្ពោះទៅមុខ

រាជធានីភ្នំពេញ៖ គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជាបន្តឆ្ពោះទៅមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគចិនជាច្រើន បាននឹងកំពុងបោះទុនវិនិយោគ យ៉ាង ច្រើន ក្នុង ឧស្សហកម្ម សំណង់នៅកម្ពុជា។

លោក ឈីវ គួរ ស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ជាការពិតណាស់ វត្តមាន របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺកើតចេញ ពី គោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ដែលបានបើកឱកាស និងលើកទឹកចិត្តអោយមានការវិនិយោគជាច្រើនពីវិនិយោគិនចិន មកកាន់ប្រទេសកម្ពុជា។

លោកបញ្ជាក់ថា ការរសម្រេច បោះទុនវិនិយោគលើគម្រោងអចលនទ្រព្យក្នុងប្រទេសកម្ពុជានេះ គឺដោយសារក្រុមហ៊ុន បានមើលឃើញពីការរីកចម្រើនយ៉ាងលឿននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ដោយក្នុងនោះ វិស័យសំណង់ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះ ក៏កំពុងទាមទារអោយមានការបំពេញបន្ថែម អោយបានច្រើនផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ លោកបន្តថា រយៈពេលបីឆ្នាំនៃវត្តមានរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន បានបោះទុនវិនិយោគសរុបប្រមាណជាង ១២០០លានដុល្លារអាមេរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយ ក្នុងនោះ គម្រោងធំៗចំនួនបី បាននឹងកំពុងលេចជារូបរាងបណ្ដើរៗហើយក្នុង រាជធានីភ្នំពេញ និងបីគម្រោងធំៗទៀត ក៏បាននឹងកំពុងវិនិយោគនៅខេត្តព្រះសីហនុផង ដែរ។ លោកបញ្ជាក់ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំបន្ទាប់ ក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគ អោយបាន ៦ពាន់លានដុល្លារបន្ថែមទៀតក្នុងឧស្សាហកម្មសំណង់ នៅកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុន បានប្រមូលទិញដីទុក សម្រាប់ធ្វើការវិនិយោគទាំងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ជាច្រើនទីតាំងផងដែរ។

បន្ថែមពីលើកនេះ លោកបញ្ជាក់ថា ក្រៅពីវិនិយោគនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ក៏បានបង្កើតជាមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋជួបការលំបាក នៅកម្ពុជា ផងដែរ ដោយអំណោយនោះ បានមកពីចំណែកលក់ខុនដូនៅកម្ពុជា។

ឯកឧត្តម សុខ ស៊ីផាណា ជាទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកជំនាញផ្នែកច្បាប់ បានមានប្រសាសន៍ថា “គោលនយោបាយមួយនេះ ពិតជាបានជម្រុញឲ្យ វិនិយោគិនចិន បាន បោះទុន ដោយផ្ទាល់មកកាន់ប្រទេសកម្ពុជា។ តួយ៉ាងមានការអភិវឌ្ឍន៍យ៉ាងសម្បើមទៅ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។” គួរបញ្ជាក់ថា ជាលទ្ធផលគោលនយោ បាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ បាននាំអោយ មានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ ពី ខេត្ត ព្រះសីហនុ មកកាន់ក្រុងភ្នំពេញ ខណៈការវិនិយោគនៅ ក្នុងវិស័យ អចលនទ្រព្យនៅ ក្នុង ខេត្ត ព្រះ សីហនុ កាន់តែមានកំណើនច្រើនឡើងៗ៕

 

Leave a Reply

Your email address will not be published. Required fields are marked *