News

Check out real estate news updates

គួរប្រយ័ត្ន!ដី ៩០០ហិកតានៅមណ្ឌលគិរី​បម្រុងទុកសង់ព្រលានយន្តហោះគឺគ្មានការទិញ-លក់

បើយោងតាមការចុះផ្សាយរបស់ក្រសួងកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសិក្សាអំពីប្លង់មេសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ នៅ​ខេត្ត​មណ្ឌលគិរី ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន។​

បន្ទាប់ពីមានព័ត៌មានទាក់ទងជាមួយការសាងសង់ព្រលានយន្តនេះគឺតម្លៃដីនៅទីតាំងនោះហាក់មានការប្រែប្រួលខ្លាំងដែលមានអ្នកទៅសម្រុកទិញ-លក់ដីនៅតំបន់ទាំងនោះដើម្បីយកផលចំណេញ។

ប៉ុន្តែកាលពីពេលថ្មីៗ រដ្ឋបាលខេត្តមណ្ឌលគិរីបានចុះផ្សាយថា អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងចម្រុះ ចុះដកបង្គោល​របង​ថ្មអនាធិបតេយ្យរាប់រយបង្គោល ដែលជនខិលខូចបោះព័ទ្ឋរំលោភយកដី គម្រោងសាងសង់ព្រលានយន្តហោះ។

តាមរយៈឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា សកម្មភាពដែលអាជ្ញាធរបានចុះធ្វើនេះ គឺដើម្បី​ការពារ​ដី​បម្រុង​ទុករបស់រដ្ឋសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនាពេលខាងមុខ។ អភិបាលខេត្ត បន្តថា ដោយមើលឃើញ​មាន​សកម្មភាព​បោះបង្គោល​កំណត់ព្រំដីយកជាកម្មសិទ្ឋផ្ទាល់ខ្លួន លើដីព្រលានទើបលោកសម្រេចដឹកនាំមន្ត្រីជំនាញបរិស្ថាន នគរបាល និង​អាវុធ​ហត្ថ ចុះដកបង្គោលរបងថ្មទាំងនោះ យកទៅរក្សាទុកប៉ុណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បី​ស្រាវជ្រាវ​បន្តទៅតាមនិតីវិធី។

ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា មិនត្រឹមតែដីទីតាំងព្រលានហោះនេះទេ ដែលអាជ្ញាធរចុះអនុវត្តន៍​ការពារដី​ទុកជា​សម្បត្តិ​សាធារណៈ សូម្បីដីចំការស្រល់ ដែលកំពុងរងការទន្ទ្រានពីជនមួយក្តាប់តូច ក៏លោកដាក់បញ្ជាឲ្យមន្ត្រីជំនាញ នឹងពាក់​ព័ន្ឋទាំងអស់​ចុះត្រួតពិនិត្យ និងរឹបអូសទុកជាសម្បិត្តរដ្ឋវិញ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា«គម្រោងសាងសង់ប្រលានយន្តហោះនេះ គឺអាកាសចរណ៍ស៊ីវិល​សហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំទីតាំងដីទុកសម្រាប់កសាងព្រលានយន្តហោះ ដែលមានផ្ទៃដីទំហំប្រមាណជា៩០០ហិចតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង។

More information visit: https://www.business-cambodia.com/public/article/be-careful-the-900-hectares-of-mondulkiri-airport-reserve-land-is-unoccupied

Leave a Reply

Your email address will not be published. Required fields are marked *