News

Check out real estate news updates

គួរចាំសន្សំលុយគ្រប់ចំនួន ឬខ្ចីលុយធនាគារក្នុងការទិញផ្ទះលើកដំបូង?

ចរន្តនៃការទិញលក់លំនៅឋាន នៅប្រទេសកម្ពុជាកំពុងមានសន្ទុះខ្លាំងឡើងៗ បែបបទនៃការទិញលក់ ក៏កាន់តែល្អជាងមុន ដោយមិនចាំបាច់មានលុយគ្រប់ចំនួននៃតម្លៃផ្ទះ១០០% ក៏អាចក្លាយជាម្ចាស់ផ្ទះបានដែល ដោយការប្រើប្រាស់កំម្ចីពីធនាគារ ឬប្រភពផ្សេងតាមដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែលេចនៅសំនួរផងដែរថា បើយើងចង់ទិញផ្ទះដំបូង គួរចាំសន្សំលុយគ្រប់ ឬខ្ចីលុយធនាគារ ដែលល្អបំផុតសម្រាប់យើង ចំណេញទាំងពេល លុយ និងគ្មានហានិភ័យខ្ពស់។

ម្ចាស់បុរី ឬលំនៅឋានគ្រប់លំដាប់ចាប់ផ្តើមប្រកួតប្រជែងគ្នាទៅលើការបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួន ដោយបន្ទាបប្រាក់កក់ រហូតលំនៅឋានខ្លះមិនបាច់ប្រាក់កក់ក៏មាន ដោយគ្រាន់តែឲ្យបង់រំលស់យកតែម្តង។

ទាក់ទិនការខ្ចីប្រាក់ពីធនាគារ វាអាចមានភាពល្អប្រសើរជាង ក្នុងការរង់ចាំសន្សំប្រាក់រហូតគ្រប់ចំនួនទើបបានទិញ នៅពេលនោះតម្លៃអចលនទ្រព្យនិងកើនឡើងជាបន្ដបន្ទាប់អាចខ្ពស់ជាប្រាក់ដែលអ្នកសន្សំបានទៅទៀង។ មានន័យថាអ្នកត្រូវការពេលវេលាដើម្បីសន្សំប្រាក់ទម្រគ្រប់រយៈពេល ៥​ទៅ ៦ឆ្នាំផ្ទះនោះនិងឡើងថ្លៃខ្ពស់ជាងប្រាក់សន្សំរបស់អ្នក។ ម្យ៉ាងវាក៏ធ្វើឲ្យអ្នកខាតពេលច្រើនផងដែរ ព្រោះថាក្នុងពេលវេលាដូចគ្នានេះបើអ្នកខ្ចីប្រាក់ពីធនាគារទិញនោះអ្នកបានចំណេញទៅលើការប្រាក់បាត់ទៅហើយ។យើងមិនអាចរត់ប្រណាំងជាមួយឡានបានទេ ដូច្នេះយើងត្រូវខ្ចីឡានគេជិះប្រណាំងទើបទាន់ពេលវេលា។

ត្រង់ចំណុចនេះ យើងអាចខាតបន្តិចបើចាំសន្សំលុយបាន តែអាស្រ័យលើរយៈពេលនៃការសន្សំរបស់យើងផងដែរ ថាយើងអាចសន្សំក្នុងរយៈពេលខ្លី ឬវែង។ បើយើងអាចសន្សំរយៈពេលខ្លី ហើយស្ថានភាពលំនៅឋានមិនឡើងខ្ពស់ខ្លាំង ក៏អាចពិចារណាបានផងដែរ។ ព្រោះបើមានលុយគ្រប់សម្រាប់ទិញ ហានិភ័យសឹងតែគ្មាន១០០%សម្រាប់យើង ហើយមិនចាំបាច់ដេកភ័យបង់ប្រាក់រំលស់ប្រចាំខែ បូកនឹងអត្រាការប្រាក់នោះទេ។

ចំណែកលោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ CIMB PLC ធ្លាប់បានលើកឡើងថា  ឥណទានគេហដ្ឋាន គឺជាផលិតផលធនាគារមួយប្រភេទ ដែលជួយឲ្យអតិថិជន ទទួលបានជំនួយហិរញ្ញវត្ថុជាមុន សម្រាប់យកទៅទិញលំនៅឋានណាមួយ ដោយមិនចាំបាច់រង់ចាំការសន្សំរាប់ឆ្នាំនោះឡើយ។

បច្ចុប្បន្ននេះសម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះជាលើកដំបូងមានធនាគារជាច្រើនគឺបានផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់កម្ចី ប៉ុន្ដែអ្នកក៏គួរតែដឹងអំពីលក្ខខណ្ឌរបស់ធនាគារឲ្យបានច្បាស់ផងដែរដើម្បីអោយអ្នកអាចទ្រាមលក្ខណៈបានជាមុន។

ក៏ប៉ុន្តែការខ្ចីលុយធនាគារ សម្រាប់ការទិញផ្ទះក៏បង្កប់ហានិភ័យខ្ពស់ផងដែរ ប្រសិនបើយើងមិនមានការគ្រប់គ្រង ឬស្វែងយល់អំពីលំហូរសាច់ប្រាក់ខ្លួនឯង ឬប្រភពចំណូលចំណាយឲ្យបានច្បាស់លាស់តាមលក្ខណៈបច្ចេកទេស។ ដូច្នេះមុននឹងសម្រេចចិត្តទិញបង់រំលស់ យើងត្រូវប្រឹក្សាយោបល់ជាមួយអ្នកជំនាញហិរញ្ញវត្ថុ ឬធនាគារ។ ហើយបើចៀសបាន កុំយកជម្រើសបង់១០០% ដោយសារតែការបង់មានរយៈពេលយូរ តម្លៃបង់ប្រចាំខែអាចខ្ពស់ បូកផ្សំនឹងអត្រាការប្រាក់។ ដូច្នេះ ដើម្បីការពារហានិភ័យបានល្អ យ៉ាងហោចណាស់ ត្រូវមានចន្លោះពី៣០ ទៅ៥០%នៃតម្លៃផ្ទះ មានប្រាក់បម្រុង និងចំណូលច្បាស់លាស់៕

Source From: https://business-cambodia.com/2018/11/28/should-save-or-loan-bank-buy-hours/

Leave a Reply

Your email address will not be published. Required fields are marked *