News

Check out real estate news updates

គម្រោង​សាងសង់​ផ្លូវ ខេត្តកំពង់ឆ្នាំង-កំពង់ធំ ខេត្ត​សៀមរាប-បាត់ដំបង និង​ផ្លូវដែក​ភ្នំពេញ-បាវិត នឹង​ត្រូវដាក់​បញ្ចូល​ក្នុង​ផែនការ​មេ​ថ្នាក់​ជាតិ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើឱ្យ​ដាក់​បញ្ចូល​ក្នុង​ផែនការ​មេថ្នាក់​ជាតិ​នូវ​គម្រោង​ផ្លូវ​សាងសង់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅខេត្ត​កំពង់ធំ ដែល​ទទួល​បាន​ការ​ឯកភាព​ពី​សម្តេច​នាយករដ្ឋមន្ត្រី​រួចហើយ, គម្រោង​សិក្សា​សាងសង់ផ្លូវ​ប៉ូល​សេដ្ឋកិច្ច​រវាង​ខេត្តសៀមរាប និង​បាត់ដំបង ដែលមាន​ផលប្រយោជន៍​ច្រើន, គម្រោង​សាងសង់​ផ្លូវដែក ពី​ភ្នំពេញ​ទៅ​បាវិត និង​ផែនការ​មេ​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ។ ការ​លើកឡើង​នេះ ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​រាជការ​ក្រសួង និង​មន្ត្រី​អង្គភាព​ក្រោម​ឱវាទ នា​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩។

កិច្ចប្រជុំ​នេះ​ផ្តោតជា​សំខាន់​លើការ​ប្រមូលធាតុ​ចូលពី​បណ្តា​អង្គភាព​ពាក់ព័ន្ធ​នានា​ដាក់ចូល​ទៅក្នុង​ផែនការ​មេថ្នាក់ជាតិ​ស្តីពី​ការ​ដឹក​ជញ្ជូន​ភស្តុភារ​កម្ម ការពិនិត្យ​ឡើងវិញ​វិធានការ និង​នីតិវិធី​សាងសង់​ផ្លូវឱ្យ​បាន​រឹងមាំ។

លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ និង​ក្រុម​ការងារ​បច្ចេកទេស​សាងសង់​ផ្លូវ​ពិនិត្យ​ឡើងវិញ​នូវ​វិធានការ និង​នីតិវិធី​សាងសង់​ឱ្យបាន​ម៉ត់ចត់ ជាពិសេស​ផ្លូវជាតិ​លេខ៧ និង​ផ្លូវជាតិ​លេខ៣ និង​គម្រោង​សាងសង់​ផ្លូវកំពុង​អនុវត្ត​នានា ធ្វើយ៉ាងណា​ឱ្យគុណភាព​ផ្លូវមាន​ភាពរឹងមាំ ប្រើប្រាស់​ជាប់​បានយូរ​ស្របតាម​ស្តង់ដា​ដែលអាច​ទទួលយក​បាន។

Source from: http://kleykley.sabay.com.kh/article/1147920#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *