News

Check out real estate news updates

គម្រោង​វិនិយោគ​១ពាន់លានដុល្លារ​​របស់​ចិន នៅ​ខេត្ត​កោះកុង ត្រូវ​បាន​សម្ពោធ​ហើយ

គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​ដែល​ស្ថិតនៅ​ខេត្ត​កោះកុង វិនិយោគ​ប្រមាណ​ ១​ពាន់​លាន​ដុល្លារ​ដោយ​វិនិយោគិន​ចិន ​និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នោះ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ និង​បញ្ចុះ​បឋម​សិលា​ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​។

​លោក តឹង ភី​ពី​​ង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន Zheng Heng(Cambodia )Co.,Ltd​ ដែល​វិនិយោគ​គម្រោង​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ជាមួយ​ទឹកប្រាក់​វិនិយោគ​ ១ពាន់​លាន​ដុល្លារ​អាមេរិក គម្រោង​នេះ​គ្រប​ដណ្តប់​ផ្ទៃដី ២០០ ហិកតា ជាមួយ​នឹង​ការបែងចែក​ជា ៨ ផ្នែក​រួមមាន៖ តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា វិថី​ទស្សនីយភាព​ពាណិជ្ជកម្ម អា​ផាត​មិន​មើលឃើញ​សមុទ្រ វីឡា​ភ្នំ តំបន់​ស្នូល​ទេសចរណ៍ កំពង់ផែ​នាវា​និង​បណ្តុំ​សណ្ឋាគារ​។ បន្ថែម​ទៅលើ​នេះ​ទៀត ក៏​រួមមាន​តំបន់​រមណីយដ្ឋាន​ព្រៃ​កោងកាង ទីធ្លា​វាយ​កូន​ហ្គោល​លើ​ភ្នំ រមណីយដ្ឋាន​ពាណិជ្ជកម្ម និង​ព្រលាន​យន្តហោះ​។

​លោក​បាន​បន្ត​ថា ​ដើម្បី​ឈាន​ទៅ​រក​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ «​ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ​»​របស់​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៨ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជួល​ដី និង​អភិវឌ្ឍន៍​សម្រាប់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ពិសេស តារា​សាគរ​នេះ​។​ ក្រោយពី​បាន​អភិវឌ្ឍ​១០​ឆ្នាំ ក្រុមហ៊ុន Zheng Heng Development​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ខ្ពស់​។

លោក តឹង ភី​ពី​​ង បាន​សន្យា​នឹង​បន្ត​អភិវឌ្ឍ​តំបន់​តារា​សាគរ​នេះ និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​និង​ប្រជាជន​ទាំងពីរ​កម្ពុជា ចិន​។

លោក ឡៅ សុខា​រ៉ុ​ម អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​កសិកម្ម និង​ជនបទ និង​ជា​តំណាង លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​ថា​៖​លោក​ស្វា​គម​និង​គាំទ្រ​ចំពោះ​ការវិនិយោគ​គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង ដែល​ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​ ​លោក​បាន​បន្ថែម​ថា​ គម្រោង​នេះ​​ត្រូវ​បាន​ចុះ​កិច្ចសន្យា​ និង​អនុវត្ត​១០​ឆ្នាំ​មក​ហើយ​។​ នៅ​តំបន់​នេះ​មានការ​អភិវឌ្ឍ​ច្រើន ដូចជា​ផ្លូវ​ធំ​ទូលាយ មាន​អាង​ស្តុក​ទឹក ស្ថានីយ​អគ្គិសនី កំពង់ផែ សណ្ឋាគារ កន្លែង​វាយ​កូន​ហ្គោល កន្លែង​លំហែ​កាយ និង​ព្រលាន​យន្តហោះ​ដែល​កំពុង​ស្ថាបនា​ជាដើម​។

លោក ឡៅ សុខា​រ៉ុ​ម បាន​គូស​បញ្ជាក់​ថា​ គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​នេះ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ផ្តល់​ការងារ ធនធានមនុស្ស និង​បទពិសោធ៕

Source From: http://kleykley.sabay.com.kh/article/1106718#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *