News

Check out real estate news updates

គម្រោង​ដាំ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី និង​ព្រះវិហារ ជាមួយ​ទុន​ជិត ៨០​លាន​ដុល្លារ ទទួល​ការ​យល់ព្រម

គម្រោង​ដាំ​ដំណាំ​កៅស៊ូ​របស់​​ក្រុមហ៊ុន​ចំនួន៣ ដែលមាន​ទុន​សរុប​ជិត ៨០លាន​ដុល្លារ និង​បង្កើត​ការងារ​បានជាង ២ពាន់​កន្លែង ​ទទួល​បាន​វិញ្ញាបនបត្រចុះបញ្ជីជា​ស្ថាពរ ពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី៧ និង​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅ។

ក្រុមហ៊ុន​ទាំង៣នោះ​រួមមាន៖

១. ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD.៖ គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំកសិ-ឧស្សាហកម្ម (ដាំ​កៅស៊ូ) និង​រោងចក្រ​កែច្នៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី មានទុន​វិនិយោគ​ប្រមាណ ៤៣,៦៤លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន ១១៤០​កន្លែង។

 

២. ក្រុមហ៊ុន KIRI APHIVATH CO.,LTD.៖ គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម (ដាំ​កៅស៊ូ) និង​រោងចក្រ​កែច្នៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំភ្នំកុក ស្រុកវើន​សៃ ខេត្ត​រតនគិរី មានទុន​វិនិយោគ​ប្រមាណ ១១,៣៤លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន ៥៩០​កន្លែង។

៣. ក្រុមហ៊ុន TRY PHEAP IMPORT EXPORT CO.,LTD.៖ គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំកសិ-ឧស្សាហកម្ម (ដំណាំ​កៅស៊ូ) និងសាងសង់​រោងចក្រ​កែច្នៃ ស្ថិតនៅ​ភូមិ​អូរពោធិ៍ ឃុំ​រម្មណីយ៍ ស្រុក​រវៀង ខេត្ត​ព្រះវិហារ មាន​ទុន​វិនិយោគ​ប្រមាណ ២៤,៤៩លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន ៥៤៧​កន្លែង៕

Source From: http://kleykley.sabay.com.kh/article/1102211#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *