News

Check out real estate news updates

គម្រោង​កែ​លម្អ​សួនច្បារ​ខេត្ត​​ព្រះសីហនុ​​ចំនួន ៤ទីតាំង​​ ​ចាប់​ផ្តើម​​បើក​​ការដ្ឋាន​

ព្រះសីហនុ​៖​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ផ្តើ​រៀបចំ​កែ​លម្អ​សួនច្បារ​​ចំនួន ០៤កន្លែង​ ​ក្នុង​ក្រុង​ព្រះសីហនុ​ ​ដើម្បី​លើក​ស្ទួយ​សោភ័ណ្​ឌ​ក្នុង​ទីប្រជុំជន​ក្រុង​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​បម្រើ​ឱ្យ​ផលប្រយោជន៍​សាធារណៈ​។​

​-​តាំងទី១​ ​សួនច្បារ​កូន​សោរ​នៅ​ក្បែរ​វិមានឯករាជ្យ​ ​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​។​
​-​ទីតាំង​ទី២​ ​សួនច្បារ​នៅ​ក្បែរ​អតីត​មហោស្រព​ ​សង្កាត់​លេខ២​ ​ក្រុង​ព្រះសីហនុ​ ​។​ ​
​-​ទីតាំង​ទី៣​ ​សួនច្បារ​កន្ទុយនាគ​ ​នៅ​សង្កាត់​លេខ៤​ ​ក្រង​ព្រះសីហនុ​ ​។​
​-​ទីតាំង​ទី៤​ ​សួនកុមារ​នៅ​ឆ្នេរ​អូរ​ឈើទាល​ ​សង្កាត់​លេខ៤​ ​កែលំអ​ឱ្យ​ទៅជា​សួនកុមារ​ថ្មី​ ​និង​បន្ថែម​ឧបករណ៍​ ​សម្រាប់​កុមា​រតូចៗ​លេង​កម្សាន្ត​។

​គម្រោង​កែ​លម្អ​សួនច្បារ​កូន​សោរ​នេះ​ ​ជា​គម្រោង​ទី១​ ​ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើ​មុនគេ​ ​បន្ទាប់មក​នឹង​ធ្វើការ​កែ​លម្អ​សួន​ច្បារ​ផ្សេង​ៗ​ទៀត​ជាបន្តបន្ទាប់​ ​។​

លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ការ​កែ​លម្អ​សួនច្បារ​កូន​សោរ​នេះ​ ​ជា​គម្រោង​ទី១​ ​ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើ​មុនគេ​ ​រួច​នឹង​បន្ត​ធ្វើការ​កែ​លម្អ​សួន​ច្បារ​ផ្សេង​ៗ​ទៀត​ទៅ​ផែនការ​ដែល​បាន​គ្រោងទុក​។

​លោក​ ​ក៏បាន​អំពាវនាវ​ស្នើសុំ​មតិយោបល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​ការរៀបចំ​នេះ​ ​និង​លើក​ទឹក​ចិ​ត្ត​ដល់​ស្ថា​បត្យ​ករ​កម្ពុជា​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជួយ​ផ្តល់​គំនិតល្អ​ ​ដើម្បី​រចនា​សួន​ទាំងនេះ​អោយ​កាន់តែ​មាន​ភាព​ទាក់ទាញ​ផង​ដែរ​។​

​ពិធីសែនព្រេន​ ​បើក​ការដ្ឋាន​គម្រោង​កែ​លម្អ​សួនច្បារ​កូន​សោរ​ ​ស្ថិតនៅ​ភូមិ២​ ​សង្កាត់៣​ ​ក្រុង​ព្រះសីហនុ​ ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី២២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ក្រោម​អធិ​តី​ភាព​ ​លោក​ ​ហៀក​ ​ហ៊ី​មុ​ល្លី​ ​អភិបាលរងខេត្ត​ ​តំណាង​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ ​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *