News

Check out real estate news updates

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបសង់រួច នឹងទាក់ទាញភ្ញៀវទេសចរជាង ១២លាននាក់

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបដ៏ធំ នឹងបញ្ចប់គម្រោងសាងសង់របស់ខ្លួន ក្រោយទុនវិនិយោគ ៩០០លានដុល្លារអាមេរិក ដែលគេរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរប្រមាណជា ១២លាននាក់ សម្រាប់មកលេងកម្សាន្ត។ ស្របគ្នានេះ ខេត្តមួយនេះកំពុងមានតម្រូវការខ្លាំងលើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមផងដែរ ដើម្បីបង្កការងាយស្រួលដល់ភ្ញៀវទេសចរ និងសម្រួលដល់ការវិនិយោគផ្សេងៗទៀត។

ក្នុងឱកាសជំនួបគណៈប្រតិភូទីក្រុងឆុងឈីង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប បានលើកឡើងថា កំណើននៃភ្ញៀវទេសចរចូលមកទស្សនា នៅខេត្តសៀមរាបមានការកើនឡើង ក្នុងនោះភ្ញៀវទេចរណ៍ចិន ស្ថិតក្នុងលំដាប់លេខ១។ ហើយនៅដំណាច់ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ចិនចូលមកខេត្តសៀមរាប នឹងកើតឡើង១លាននាក់។

ឯកឧត្តមបន្ថែមថា នៅឆ្នាំ២០២០ ក្រសួងទេសចរណ៍រំពឹងថា ភ្ញៀវទេសចរនឹងកើនឡើងពី៧លានទៅ៨លាននាក់ ព្រមទាំងការសាងសង់អាកាសយានដ្ឋានដ៏ធំនៅខេត្តសៀមរាបបានរួចរាល់ ភ្ញៀវនឹងកើនទៅដល់១២លាននាក់ ដែលជាការព្រួយបារម្ភរបស់អាជ្ញាធរខេត្ត ទៅលើកង្វះហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរ ដែលជាការទាមទារឲ្យមាន អ្នកវិនិយោគចូលមកវិនិយោគវិស័យទេសចរណ៍ សំខាន់បណ្តាខេត្ត ក្រុង សម្ព័ន្ធមេត្រីភាពនិង ខេត្ត សៀមរាប ដើមី្បជាផលប្រយោជន៍ទាំងសង្ខាងផងដែរ។

ជាការឆ្លើយតប គណៈប្រតិភូលោក Zhou Keqin និងជំរុញឲ្យវិនិយោគិនក្រុងឆុងឈីងមកវិនិយោគនៅខេត្តសៀមរាបឲ្យកាន់តែច្រើនលើវិស័យសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ខេត្ត។ ជាមួយគ្នានេះ ចំពោះវិស័យពាណិជ្ជកម្ម ដោយប្រជាជនក្រុងឆុងឈីង ពេញចិត្តនូវផ្លែឈើនៅខេត្តសៀមរាប ហើយនឹងរៀបចំឲ្យ មានការនាំចូលផ្លែឈើពីខេត្តសៀមរាប ចូលទៅក្រុងឆុងឈីង ព្រមទាំងសូមឲ្យមានការទទួលស្គាល់ពីផលិតផលនាំចូលរបស់ ក្រុងឆុងឈីង មកខេត្តសៀមរាបផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្តសៀមរាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម ក្នុងផ្ទៃដី សម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនេះ គឺមាន៧០០ហិកតា និងផ្ទៃដីនៃតំបន់ សេដ្ឋកិច្ចពិសេសចំនួន១.០០០ហិកតា ក្រោមទុនវិនិយោគជិត១ពាន់លានដុល្លារអាមេរិក៕

Source From: https://business-cambodia.com/2018/12/03/international-airport-in-siem-reap/

Leave a Reply

Your email address will not be published. Required fields are marked *