News

Check out real estate news updates

គម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្សារភ្ជាប់ជាមួយបរិកាសធម្មជាតិនឹងផុសឡើងនៅលើវិថីម៉ៅសេទុង

ទន្ទឹមនឹងមានកំណើនសំណង់ពាសពេញរាជធានីភ្នំពេញ ការរចនាសំណង់អគារប្រកបដោយនិរន្តរភាពជាមួយនឹងបរិកាសបែបធម្មជាតិបាននិងកំពុងក្លាយជានិន្នាការថ្មីនៃវិស័យសំណង់នៅកម្ពុជា។

និន្នាការថ្មីនេះទៀតសោតបានឆ្លុះបញ្ចុំងតាមរយៈវត្តមាននៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយឈ្មោះថា The Point ដែលត្រូវបានរចនាឡើងដោយការបញ្ចូលគោលគំនិតធម្មជាតិជាមួយនឹងមុខងារផ្សេងទៀតនៃការកសាងទីក្រុងធម្មជាតិដ៏ទំនើប។

មានទីតាំងស្ថិតនៅតាមដងវិថីម៉ៅសេទុងនៃរាជធានីភ្នំពេញ The Point  គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមបញ្ចូលផ្សារទំនើបបែបសហគមន៍ទំហំផ្ទៃក្រឡារហូតដល់ទៅ ២២០០ម៉ែត្រកា៉េរនិងអគារការិយាល័យលំដាប់អន្តរជាតិទំហំ ផ្ទៃក្រឡាប្រមាណជា ៩២០០ ម៉ែត្រការ៉េ។

គម្រោងអភិវឌ្ឍន៍ចម្រុះនេះត្រូវបានអភិវឌ្ឍនិងសាងសង់ឡើងដោយក្រុមហ៊ុន 3DS Property Management របស់វិនិយោគិន ផូរ សុធារៈ ក្រោមការ រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីដែលបានឈ្នះពានរង្វាន់ផ្នែករចនាប្លង់ឈ្មោះថា Cambodian Architect Re-Edge។  ទន្ទឹមនឹងនេះដែរ នៅពេលការសាងសង់គម្រោងនេះបញ្ចប់ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ សំណង់អគារ The Point គឺនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនបំរើសេវាអចលនទ្រព្យដ៏ល្បីនៅកម្ពុជាឈ្មោះថា CBRE Cambodia។ បន្ថែមជាងនេះទៅទៀត CBRE ក៏ជាភ្នាក់ងាសម្រាប់គ្រង់គ្រងការជួលការិយាល័យដែលមានកម្ពស់ ៦ ជាន់ របស់ The Point ផងដែរ។

សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ចម្រុះនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ។ The Point មានមុខងាពិសេសជាច្រើនដូចជា៖ ១) ការបំពាក់បច្ចេកទេសសន្សំសំចៃថាមពលអគ្គិសនី  ២) ការដាំដើមឈើធំៗនៅបរិវេណអគារ ៣) ប្រព័ន្ធគ្រប់គ្រងចំណត និង ៤)ការរចនាផ្លូវថ្មើរជើងយ៉ាងទូលាយដែលមុខងាទាំងអស់នេះគឺនឹងធ្វើ ឲ្យកន្លែងនេះមានភាពទាក់ទាញកាន់តែខ្លាំង។

Source From: https://www.construction-property.com/khread-news-1543/

Leave a Reply

Your email address will not be published. Required fields are marked *