News

Check out real estate news updates

គម្រោងសាងសង់អគារ Gold Tower 42 មិនមានការប្រែប្រួលអ្វីឡើយ

ក្រោយពេលទទួលបានការសង្គ្រោះឡើងវិញដោយមានកិច្ចសហការជាមួយក្រុមហ៊ុនចិន គម្រោងអគារដ៏ស្កឹមស្កៃGold Tower 42 ដែលត្រូវបានប្តូរឈ្មោះទៅជាGT42 នឹងមិនមានការប្រែប្រួលអ្វីនោះទេហើយការសាងសង់វិញនៅតែបន្តដដែល។

កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ សហការីក្រុមហ៊ុនYon Woo Cambodiaដែលជាម្ចាស់អគារGT42 បានបញ្ជាក់តាមទូរសព្ទ័ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា គម្រោងខាងលើគឺនៅតែបន្តដំណើរការជាធម្មតាទៅតាមផែនការរបស់ក្រុមហ៊ុន។

កញ្ញាបានបញ្ជាក់ថា៖«គឺឥតមានអ្វីប្រែប្រួលនោះទេ…..យើងនៅតែបន្តសាងសង់ដដែលដូចដែលព័ត៌មានដែលក្រុមហ៊ុនបានផ្សាយកាលពីពេលកន្លងមក»។

ជាក់ស្តែង គម្រោងដែលត្រូវបានផ្អាកអស់រយៈពេលប្រមាណជា ១០ ឆ្នាំ មួយនេះគឺបាននិងកំពុងមានសកម្មភាពសាងសង់ឡើងវិញយ៉ាងសកម្ម។ ទន្ទឹមនឹងនេះដែរ នៅពេលធ្វើដំណើរតាមដងវិថីព្រះសីហនុកែងជាមួយនឹងមហាវិថីព្រះមុន្នីវង្សដែលជាទីតាំងរបស់សំណង់ធំមួយនេះយើងឃើញថាបច្ចុប្បន្នគឺមានការដាក់កញ្ចក់ពណ៍មាសគួរជាទីចាប់អារម្មណ៍។

សូមបញ្ជាក់ជូនថា គម្រោងអគារចំកណ្តាលរាជធានីភ្នំពេញមួយនេះគឺត្រូវបានដំណើរការអភិវឌ្ឍឡើងវិញបន្ទាប់ពីមានការចុះហត្ថលេខារវាងYon Wooនិងក្រុមហ៊ុនចិនពីរឈ្មោះថា Shenzhen Hongtao Decorationនិង Waiman Construction & Engineeringក្នុងការរួមគ្នាអភិវឌ្ឍឡើងវិញ។ តាមការឲ្យដឹងក្នុងអំឡុងពេលចុះហត្ថលេខាខាងលើគម្រោងមួយនេះគឺគ្រោងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១៩ខាងមុខនេះ។

Source From: https://www.construction-property.com/khread-news-1520/

Leave a Reply

Your email address will not be published. Required fields are marked *