News

Check out real estate news updates

គម្រោងរដ្ឋទាំង៥នៅកម្ពុជា ធ្វើឲ្យវិស័យអចលនទ្រព្យ កាន់តែមានភាពទាក់ទាញ

ពេលបច្ចុប្បន្នកម្ពុជាកំពុងមានការវិវត្តយ៉ាងខ្លាំងទៅលើវិស័យសំណង់និងវិស័យអចលនទ្រព្យដែលបានទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដែលបង្ហាញថាសក្កានុពលនៃវិស័យអចលនទ្រព្យមានភាពល្អប្រសើរ។​

ចំណែកគម្រោងសាងសង់សំខាន់ៗចំនួន៥ នៅកម្ពុជាកាន់តែធ្វើឲ្យវិស័យអចលនទ្រព្យ​មានភាពទាក់ទាញ​ឲ្យអ្នកវិនិយោគបរទេសជាច្រើនមកធ្វើការវិនិយោគនោះគឺ៖

១.ផ្លូវក្រវ៉ាត់ក្រុងទី២ – រាជធានីភ្នំពេញ

ផ្លូវក្រវ៉ាត់ក្រុងទី២ គឺតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២​(ត្រង់ព្រែកសំរោង តាខ្មៅ) ដែលត្រូវចំណាយទឹកប្រាក់៧២លានដុល្លា ហើយមានប្រវែង​១៧ គីឡូម៉ែត្រ​​ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលប្រជាមានិតចិន​ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩។

២.ផ្លូវក្រវ៉ាត់ក្រុងទី៣ – រាជធានីភ្នំពេញ

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លងដែល​មួយ​គន្លង​មាន​ទទឹង ៣,៥០​ម៉ែត្រ ដោយមាន​ទទឹង​តួ​ផ្លូវ​សរុប ២៥​ម៉ែត្រ​។ ចំណែក​ផ្លូវ​ទោចក្រយានយន្ត មាន​២​គន្លង ដោយ​មួយ​គន្លង​មាន​ទទឹង ២,២៥​ម៉ែត្រ​  ជាមួយនិងទឹកប្រាក់ចំនួន ​២៥៩​លាន​ដុល្លារ​អាមេរិក។

៣.ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ – ក្រុងព្រះសីហនុ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ មាន ៤គន្លង ក្នុងនោះ ២គន្លងទៅ និង ២គន្លងមក មួយគន្លងមានទទឹង ៣.៧៥ម៉ែត្រ មានសួនច្បារកណ្តាល ។ ផ្លូវនេះសិក្សាដោយក្រុមហ៊ុន China Road and Bridge CorporatIon (CRBC) ជាប្រភេទកម្រាល AC ដោយបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

៤.ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ – បាវិត

ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅបាវិត​ ដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រនិងត្រូវចំណាយថវិកាប្រមាណ៣,៨០០លានដុល្លារដោយសារតែផ្លូវដែលត្រូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន ហើយការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា។

៥.ផ្លូវដែកតភ្ជាប់ប្រទេសកម្ពុជានិងថៃ

ផ្លូវដែកដែលមានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ និងភ្ជាប់ពីសិរីសោភ័ណទៅប៉ោយប៉ែត និងប្រទេសថៃនោះ កំពុងត្រូវបានជួសជុលធ្វើឲ្យប្រសើរឡើង បន្ទាប់ពីផ្លូវ​ដែក​កម្ពុជា​បាន​រង​ការ​ខូចខាត​យ៉ាង​ដំណំ និង​ខកខាន​ការ​ធ្វើ​ចរាចរណ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់​តាំងពី​មាន​សង្គ្រាម​នៅ​ក្នុង​ផ្ទៃ​ប្រទេស។

Source From: https://business-cambodia.com/2019/02/26/the-five-state-owned-projects-in-cambodia-make-the-real-estate-industry-more-attractive/

Leave a Reply

Your email address will not be published. Required fields are marked *