News

Check out real estate news updates

គម្រោងធំ៣របស់រដ្ឋ ដែលអ្នកលក់អចលនទ្រព្យតែងបញ្ជាក់ប្រាប់អ្នកទិញភ្ជាប់ជាមួយគម្រោងខ្លួន

ក្រុងប៉ោយប៉ែត ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាកំពុងផ្លាស់ប្តូមុខមាត់ថ្មីនៃការអភិវឌ្ឍ វិស័យអចលនទ្រព្យ ស្រដៀងគ្នាទៅនឹងខេត្តព្រះសីហនុ។ ប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមានកំណើននៃការអភិវឌ្ឍអចលនទ្រព្យ។

មួយរយៈចុងក្រោយនេះ អចលនទ្រព្យប៉ោយប៉ែត្រហាក់កំពុងផ្ទុះឡើងកាន់តែខ្លាំង ស្របពេលគម្រោងធំៗ៣ របស់ រាជរដ្ឋាបាលនឹងរំលេចខ្លួនក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ដែលគម្រោងទាំងនោះរួមមាន៖

១. ច្រកទ្វារអន្តរជាតិកម្ពុជាថៃថ្មី១ទៀត

ប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមាន កំណើននៃការអភិវឌ្ឍអចលនទ្រព្យ។ នៅពេលឆាប់ៗនេះ គម្រោងច្រកទ្វារថ្មីមួយទៀត នៅស្ទឹងបទនឹងត្រូវបើក១ទៀតគឺច្រកសម្រាប់តែដឹកទំនិញតែប៉ុណ្ណោះ ខណៈច្រកទ្វារចាស់ គឺប្រើសម្រាប់តែភ្ញៀវទេសចរ។

២.ព្រលានយន្តហោះ

គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះ នៅឆ្នាំ២០២០ហើយគ្រោង នឹងចំណាយពេល៣ ទៅ៥ ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។

៣. គម្រោង រថភ្លើងល្បឿនលឿន

សម្រាប់ការដាក់ដំណើររថភ្លើងពីបាត់ដំបង ទៅប៉ោយប៉ែតនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកនជញ្ជូន ទំនិញគ្រប់ប្រភេទ ជាពិសេសផលិតផលកសិកម្មដែលប្រជាពលរដ្ឋធ្វើការប្រមូលផលបាន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយថ្លៃដើមរបស់ទំនិញផងដែរ ដោយសារការដឹកជញ្ជូនចំណាយតិចជាងធម្មតា។

លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជាពេលវេលា សមស្របសម្រាប់ការ អភិវឌ្ឍ វិស័យអចលនទ្រព្យ។ ក្នុងនាមជារាជរដ្ឋាភិបាល យើងជម្រុញឲ្យអ្នកវិនិយោគទាំងអស់ វិនិយោគក្នុងវិ ស័យអចល ទ្រព្យ ផ្សេងៗជាច្រើនដូចជា ៖ សណ្ឋាគារ ផ្ទះសំណាក់ លំនៅដ្ឋាន ភោជនីដ្ឋាន និងសេវាកម្មនានា ដើម្បីបំពេញ ទៅតាមតម្រូការរបស់ភ្ញៀវទេសចរ។

លោកបានបន្ថែមទៀតថា នៅប៉ោយប៉ែតមានគម្រោងអភិវឌ្ឍន៍ច្រើន ដែលគម្រោងខ្លះបានបញ្ចប់ ការសាងសង់ ខ្លះកំពុងដំណើរការ និងមួយចំនួនទៀតស្ថិតនៅក្នុងផែន ការអភិវឌ្ឍន៍។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានកាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និងរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និងផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានក្រុមហ៊ុនពុះ ដីឡូតិ៍ខ្ទង់ ៥០ ក្រុមហ៊ុនកំពុង មានវត្តមាននៅក្នុងតំបន់នេះ។

More information visit: https://www.business-cambodia.com/public/article/the-three-largest-projects-in-the-state-where-property-sellers-tell-the-buyer-with-their-plans

Leave a Reply

Your email address will not be published. Required fields are marked *