News

Check out real estate news updates

គម្រោងទីក្រុងបៃតងចំនួន២ ស្ថិតនៅខេត្តមណ្ឌលគីរី និងខេត្តកំពត ប្រកាសលក់ក្នុងពេលតែមួយនៅព្រឹកនេះ

ភ្នំពេញ ៖ គម្រោងលំនៅះដ្ឋានបែបលំហែរកាយនិងទេសចរណ៍បែបធម្មជាតិដ៏ប្រណីតចំនួន២ ស្ថិតនៅក្នុងខេត្តផ្សេងគ្នា ដែលកំពុងតែមានសក្ដានុពលលើវិស័យសំណង់ និងទេសចរណ៍នាពេលបច្ចុប្បន្ន នឹងបើកលក់ព្រមគ្នានៅត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ នេះ ។

គម្រោងលំនៅដ្ឋានលំហែរកាយ និងទេសចរណ៍ដ៏ប្រណីត ក្នុងរូបភាពជាទីក្រុងបែបធម្មជាតិលើកដំបូងគេបង្អស់នៅកម្ពុជា ទី១ មានឈ្មោះថា BS Holiday City អភិវឌ្ឍដោយក្រុមហ៊ុនដ៏ល្បីឈ្មោះខាងវិស័យសំណង់លំនៅដ្ឋាននៅកម្ពុជា  BS Land & Home មានទីតាំងស្ថិតនៅ ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ គម្រោងទី២មានឈ្មោះថា East Natural City ជាការអភិវឌ្ឍដោយក្រុមហ៊ុនជំនាញលើវិស័យសំណង់លំនៅដ្ឋានប្រណីតភាព East Land & Home មានទីតាំងស្ថិត​នៅខេត្តកំពត ដែលពោរពេញទៅដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល មានតំបន់ព្រែក និងព្រៃភ្នំយ៉ាងទាក់ទាញ ជាប់​ព្រំ​ប្រទល់ ខេត្តព្រះសីហនុ ស្រុកព្រៃនប់ ឃុំទឹកថ្លា ភូមិព្រៃប្រស់ ។

តាមការឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុនអភិវឌ្ឍគម្រោងទាំង២ខាងលើនេះបានឱ្យដឹងថា ការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋាន​លំហែរ​កាយ និងទេសចរណ៍បែបធម្មជាតិដ៏ប្រណីតទាំង២ខាងលើនេះ គឺក្រុមហ៊ុនមានគោលបំណង​ចូលរួមជាមួយរាជរដ្ឋា​ភិបាល​កម្ពុជា ដែលមាន សម្ដេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការជំរុញវិស័យសំណង់ និងវិស័យទេសចរណ៍ឱ្យកាន់​តែ​មាន​ភាព​​ល្អប្រសើរក្នុងនាមជាសរសរស្ដម្ភចំនួន២ក្នុងចំណោមទាំង៤ ដែលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា។ អ្នកតំណាងដដែលបានបញ្ជាក់ថា ៖ គម្រោងទី១ BS Holiday Cityដែលអភិវឌ្ឍដោយក្រុមហ៊ុន BS Land & Home ស្ថិតនៅ​ខេត្ត​មណ្ឌលគីរី ជាទីក្រុងបែបធម្មជាតិ ប្រកបដោយបរិយាកាសល្អបរិសុទ្ធ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំជាង៣០០ហិកតា និង​មាន​ការសាងសង់សំណង់ជាច្រើនប្រភេទ ដូចជា ផ្សារទេសចរណ៍ រីសតលំដាប់ផ្កាយ សួនកម្សាន្ត ផ្ទះលំហែកាយ ផ្ទះផ្លែឈើ (លំនៅដ្ឋាន​លំហែរកាយមានរូបរាងជាផ្លែឈើ) បឹងកាឡូ វិឡាកូនកាត់ វិឡាទោល និងផ្ទះអាជីវកម្មជាច្រើនទៀត។

ដោយឡែកចំពោះគម្រោងទី២ ដែលមានឈ្មោះថា East Natural City ក្រោមការវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុន East Land & Home ស្ថិតនៅខេត្តកំពត ជាប់ព្រំប្រទល់ខេត្តព្រះសីហនុ លាតសន្ធឹងនៅលើផ្ទៃដីទំហំជាង២០០ហិកតា មានការ​សាង​សង់ជា​សំណង់​ចំរុះដែលសុទ្ធតែបម្រើឱ្យវិស័យទេសចរណ៍ ដូចជា ផ្សារទេសចរណ៍ រីសតលំដាប់ផ្កាយ សួនកម្សាន្ត ផ្ទះលំហែកាយ ផ្ទះផ្លែឈើ (លំនៅដ្ឋានលំហែរកាយមានរូបរាងជាផ្លែឈើ) បឹងកាឡូ វិឡាកូនកាត់ វិឡាទោល ផ្ទះអាជីវកម្ម និងកាន់តែពិសេសទៀតនោះគឺ ការកសាងរួបប្រាសាទល្បីៗ តំណាងឱ្យប្រទេសនិមួយៗលើពិភពលោក រួមជាមួយនឹងសមុទ្រសប្បនិម្មិត​ដែលបង្អួតសម្រស់ដ៍​ស្រស់​ស្អាត​​ផងដែរ។ គម្រោងលំនៅដ្ឋានលំហែរកាយ និងទេសចរណ៍ ទីក្រុងធម្មជាតិទាំង២ខាងលើនេះ នឹងចាប់បើកលក់​ជាដំណាក់​កាល​ដំបូងរួមគ្នា ចាប់ពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ ហើយការប្រកាសបើកលក់ជាផ្លូវការណ៍នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

More information visit: https://www.business-cambodia.com/public/article/two-green-city-projects-in-mondulkiri-and-kampot-provinces-are-launching-at-the-same-time-this-morning

Leave a Reply

Your email address will not be published. Required fields are marked *