News

Check out real estate news updates

គម្រោងដីឡូត៍«អាណាចក្ររុងរឿង»ខេត្តត្បូងឃ្មុំមានសក្តានុពលខ្លាំងសម្រាប់អាជីវកម្ម និងវិនិយោគ

ដោយសារតែខេត្តត្បូងឃ្មុំទើបតែបង្កើតឡើងថ្មីៗ តម្រូវការហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ សាលារៀនមន្ទីរពេទ្យ ផ្សារទំនើប សាកលវិទ្យាល័យជាដើម ដើម្បីឆ្លើយតបនឹងតម្រូវការដីឡូត៍ សម្រាប់អ្នកវិនិយោគថ្មីៗ ក្នុងការរកស៊ី និងធ្វើលំនៅឋាន ឬទុកចំណេញនោះ គម្រោងដីឡូត៍អាណាចក្ររុងរឿង បានលក់គម្រោងថ្មីរបស់ខ្លួនមានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បួងឃ្មុំ។​

សម្រាប់គម្រោងដីឡូត៍ក្រាលដោយប៉េតុង ក្នុងគម្រោងមានសួនទឹកកម្សាន្ត ស្ទួចត្រី កន្លែងកីឡាហាត់ប្រាណ បាល់ទះ បាល់ទាល់ និងបោះប៊ូលជាដើម។ គម្រោងដីឡូត៍អាណាចក្ររុងរឿងមានលក្ខណៈពិសេស ផ្លូវធំទូលាយ​មាន​ ១៦ម៉ែត្រ​ និង​ ១២​ម៉ែត្រ​, ផ្លូវ​ក្រាល​ដោយបេតុង​ដោយ​វិស្វករ​មាន​ជំនាញ​យ៉ាង​ពិត​ប្រាកដ​, ទីតាំង​សក្តានុពល​ ទីប្រជុំជន​  រៀចចំ​ ប្រព័ន្ធ​ បង្គោល​ភ្លើង​ លូ​ រួចជាស្រេច​ ហើយមាន​ផ្ទះ​ល្វែង​កំពុង​សាង​សង់​នៅ​ ទល់​មុខ​ ចំនួន​១០០ល្វែងផងដែរ។​

ដោយសារតែគម្រោងដីឡូត៍មានទីតាំងនៅទីរួមខេត្ត ធ្វើគម្រោងនេះមានការទាក់ទាញខ្លាំងពីសំណាក់អតិថិជនជាច្រើន។ រួមខេត្តនេះ ត្រូវបានជ្រើសរើសយកតំបន់ជនបទសុទ្ធសាធគឺតំបន់ព្រៃម៉ៃសាក់ ដោយកំណត់ប៉ូលមជ្ឈមណ្ឌលចំនួន ៤ រួមមាន ទី១ តំបន់រដ្ឋបាលប្រមូលផ្តុំ (ជាតំបន់រដ្ឋបាលថ្នាក់ខេត្ត) ទី២ តំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទី៣ តំបន់អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងទី៤ តំបន់ទេសចរណ៍ និងវប្បធម៌។

Source From: https://business-cambodia.com/2018/10/22/land-project-tbong-khmum-province/

Leave a Reply

Your email address will not be published. Required fields are marked *