News

Check out real estate news updates

គម្រោងខុនដូយក្យតម្លៃ៧០០លានដុល្លាររបស់ក្រុមហ៊ុនចិន ហាក់វ៉ៃដាច់ដើមផ្លូវ៦០ម៉ែត្រ

គម្រោងខុនដូយក្យដ៏ប្រណិតដែលវិនិយោគដោយក្រុមហ៊ុន R&F Properties តម្លៃប្រមាណ ៧០០លានដុល្លារអាមេរិក ហាក់វៃដាច់ដើមផ្លូវ៦០ម៉េត្រ ឬផ្លូវសម្តេចហ៊ុនសែន។

លោក WANG ZHI HAO ប្រធានប្រឹក្សាភិបាល នៃក្រុមហ៊ុន R&F គ្រុបបានថ្លែងឲ្យ​ដឹង​កាលពីថ្ងៃទី១៩ វិច្ឆិកា កន្លងមកថា ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន​លោក​តែងតែប្រកាន់ខ្ជាប់នូវផ្នត់គំនិតសហគ្រាស គឺ «បង្កើតភាពអច្ឆរិយ» រួមគ្នា​អភិវឌ្ឍន៍ជីវភាព ឲ្យកាន់តែល្អប្រសើរ ខិតខំប្រឹងប្រែងស្ថាបនាអាគារស្នាក់នៅ មាន​គុណភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈទាន់សម័យ ដើរស្របនិងរបត់នៃ​ភាពរីកចំរើន នៃវិស័យសំណងរបស់ពិភពលោក។

អស់រយៈពេលជាច្រើន​ឆ្នាំ R&F បានបង្កើតគម្រោងជាង២២០នៅក្នុងទីផ្សាប្រទេសចិន ក៏ដូចជាទីផ្សារក្រៅ​ប្រទេស ដែលគ្របដណ្តប់លើទីក្រុង និងតំបន់ចំនួន៦៩។ ហើយនេះ ជាគម្រោងទី២ របស់ក្រុមហ៊ុន នេះ បានឆ្លើយតបទៅ​នឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ចអន្តរជាតិខ្សែក្រវ៉ាត់១ ផ្លូវ១ ដែលត្រូវចាត់ទុកថាជា ស្នួលនៃអាស៊ាន និងខ្លាថ្មីនៃទ្វីបអាស៊ី។

ក្រៅពីគម្រោងខុនដូយក្យនេះ ប្រសិនបើយើងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ អ្នកនឹងសង្កេតឃើញថា មានគម្រោងបុរីល្បីៗ ដូចជា បុរីជីបម៉ុង បុរីពិភពថ្មី និងបុរីប៉េងហួត ក៏បានចាប់ផ្តើមការវិនិ​យោគរបស់ខ្លួននៅ​តាមបណ្តោយមហាវិថី ហ៊ុន សែននេះផងដែរ។

គួរជម្រាបថា មហាវិថី​សម្តេច​ហ៊ុន សែន ឬ​​ផ្លូវ ៦០​ម៉ែត្រ​នេះ មាន​ប្រវែង​សរុប ៩,១៦០​ម៉ែត្រ ទទឹង​អ៊ុត​កៅស៊ូ ៣០​ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​១៥​ម៉ែត្រ​សងខាង​សរុប ៦០​ម៉ែត្រ។ ហើយមហាវិថី​នេះ ឆ្លងកាត់​បឹង​ជើងឯក​ និង​បឹង​ទំពុន ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែក​កំពឹស ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

Source From: https://business-cambodia.com/2018/11/23/60m-road-invest/

Leave a Reply

Your email address will not be published. Required fields are marked *