News

Check out real estate news updates

គម្រោងខុនដូកំពូលទាំង៦ ដែលកំពុងសាងសង់ត្រៀមបើកទំព័រមុខមាត់ថ្មីនៅភ្នំពេញ

នៅរាជធានីភ្នំពេញ មានគម្រោងខុនដូ ជាច្រើនដែលកំពុងសាងសង់ជាបន្តបន្ទាប់ ប៉ុន្តែក្នុងចំណើមគម្រោងទាំងនោះ មានគម្រោងកំពូលចំនួន ៧ ដែលមានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ។

គម្រោងកំពូលទាំង៧នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ ដែលត្រៀមនឹង ដាក់ចូលទៅក្នុងទីផ្សារអចនលទ្រព្យនៅកម្ពុជា ក្នុងនោះរួមមាន៖

១. គម្រោង Park Land Condo 

គម្រោង ផាក លែន ធីខេ ខុនដូ (Park Land TK Condo) ដែលមានទីតាំងនៅលើតាមបណ្តាយផ្លូវលោកឧញ៉ា ម៉ុង ឫទ្ធី ក្នុងខណ្ឌ សែន សុខ។ គម្រោងនេះមានកម្ពស់សរុប ២៦ជាន់ ដោយក្នុងអាគារនេះរួមមានលំនៅដ្ឋាន ចំនតយានយន្ត (៤ជាន់) ក្លិបហាត់ប្រាណ ហាងហែលទឹកលើអាកាស កន្លែងក្មេងលេង ស្កាយបារ (Sky Pavilion) កន្លែងធ្វើការរួមគ្នា (Co-working Space) និងផ្លូវរត់ហាត់ប្រាណលើដំបូល (Jogging-Track) ទៀតផង។

២. គម្រោង R&F City

ជាទីសម្គាល់ថ្មីមួយនៅទីក្រុងភ្នំពេញ គម្រោងខុនដូ អ&អេហ្វ បានអភិវឌ្ឍន៍ជាគម្រោង ចម្រុះមួយឈ្មោះថា Mansion ដោយក្រុមហ៊ុន R & F Properties Cambodia ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន R & F Properties Co. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុត និងជោគជ័យបំផុត មួយនៅក្នុងទីក្រុងក្វាងចូវប្រទេសចិន។ គម្រោងខុនដូ អ & អេហ្វភ្នំពេញ មានតម្លៃវិនិយោគរាប់លាន ដុល្លារ និងជាគម្រោងអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្មចម្រុះ ដែលកំពុងដំណើរការនៅក្នុងរាជធានី ភ្នំពេញ។មានទីតាំងស្ថិតនៅជិតតំបន់វិនិយោគសំខាន់ចំនួនពីរ គឺមហាវិថីមុនីវង្ស និងមហាវិថីសម្តេច ហ៊ុន សែន។ គម្រោងនេះក៏ស្ថិតនៅជិតស្ថានទូត ភោជនីយដ្ឋាន ហាងកាហ្វេ ធនាគារ សាលា ISPP សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច អ៊ីអនម៉ល និងតំបន់សេវាកម្មសំខាន់ៗផ្សេងៗទៀត។

៣. គម្រោង Arakawa Residence, 

ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa គ្រោងនឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយកន្លែងទៀត ដែលគិតជាទឹកប្រាក់មានតម្លៃ ៧០ លានដុល្លារ មានទីតាំងនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ គម្រោងនេះ សាងសង់ឡើងលើផ្ទៃដី​ ១៣ ៦៨០ ម៉ែត្រការ៉េ គម្រោងមួយនេះនឹងមានលំនៅដ្ឋាន ២០០០ បន្ទប់ ហើយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលដំបូងមាន ១០ អគារ និង៥ប្លុកដោយប្លុកនីមួយៗ មាន២អគារ ដែលមានកម្ពស់ពី ១៩ ទៅ ២៣ ជាន់។

៤. គម្រោង Urban Village 

Urban Hub ជាក្រុមហ៊ុនអភិវឌ្ឍន៍មួយ ដែលបានសហការគ្នារវាងក្រុមហ៊ុន Urban Living Solutions និងក្រុមហ៊ុន Good Ray Development (ក្រុមហ៊ុននេះជាផ្នែកមួយនៃក្រុមហ៊ុន Goldfame Group) បាននាំយកគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីមួយចូលមកកាន់ទីផ្សារលំនៅដ្ឋានកម្ពុជា ដែលគម្រោងថ្មីនេះ មានឈ្មោះថា Urban Village ឬភូមិក្នុងទីក្រុង ហើយគេគ្រោងនឹងសាងសង់នៅលើទីតាំងថ្មីមួយ ស្ថិតក្នុងតំបន់ពាណិជ្ជកម្មភាគខាងត្បូងនៃទីក្រុងភ្នំពេញ។

៥. គម្រោង Booyoung Town 

គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម និង​លំនៅឋាន​ប្រកប​ដោយ​មហិច្ឆតា Booyoung Town ដែល​គ្រោង​ចំណាយ​ទុន​វិនិយោគ ១,១ ពាន់​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ម្រោង​នេះ​បាន​បើក​សម្ពោធ​ការដ្ឋាន​ជា​ផ្លូវ​ការ កាល​ពី​ចុង ខែ​ឧសភា ឆ្នាំ​២០១៣ លើ​ផ្ទៃ​ដី​ទំហំ ២៣,៥ ហិកតា ស្ថិត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ជិត​ស្ពាន​អាកាស ៧​មករា។

៦. គម្រោង The Peak 

គម្រោង The Peak បាន​បោះទុន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ៥៨០​លាន​ដុល្លារ​អាមេរិក មាន​កម្ពស់​ចំនួន ៥៥​ជាន់ ដែល​ក្នុង​នោះ មាន​ខុនដូ ផ្សារ​ទំនើប កន្លែង​ការិយាល័យ​កម្រិត A មាន ៣៥​ជាន់ និង ២០​ជាន់ នៅ​ខាង​លើ នឹង​ត្រូវ​រៀបចំ​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឈ្មោះថា Shangri-La ជា​សណ្ឋាគារ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ដែល​មក​ពី​ទីក្រុង​ហុងកុង។

More information visit: https://www.business-cambodia.com/public/article/top-6-condominium-projects-under-construction-in-phnom-penh

Leave a Reply

Your email address will not be published. Required fields are marked *