News

Check out real estate news updates

គន្លឹះ៣យ៉ាងដែលត្រូវយល់ដឹងចំពោះអ្នកចង់ចំណេញ ពីការវិនិយោគអចលនទ្រព្យ

ជាទូទៅប្រជាពលរដ្ឋកម្ពុជាភាគច្រើនទិញអចលនទ្រព្យគឺក្នុងគោលបំណងពីរ ទី១ទិញដើម្បីតម្រូវការ លំនៅដ្ឋានសម្រាប់ការស្នាក់នៅយូរអង្វែង ហើយទី២ទិញដើម្បីការវិនិយោគនាពេលអនាគត។

សម្រាប់ការវិនិយោគបែបណាក៏ដោយក៏ត្រូវទាមទារឲ្យអ្នកទិញអចលនទ្រព្យមានភាពច្បាស់លាស់ ហើយសម្រេចចិត្តវិនិយោគជាមួយអចលនទ្រព្យដ៏ត្រឹមត្រូវមួយ ហើយប្រសិនបើអ្នកវិនិយោគ ខុសគោល ដៅអ្នកមិនមែនត្រឹមតែខាតបង់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងពេលវេលាកម្លាំងកាយចិត្ត។

ខាងក្រោមនេះជាគន្លឹះ៣យ៉ាងដែលត្រូវតែដឹងចំពោះអ្នកចង់ចំណេញពីការវិនិយោគអចលនទ្រព្យ

១. កំណត់គោលដៅក្នុងការទិញ

ក្នុងការទិញអចលនទ្រព្យអាចមានគោលបំណងពីរគឺទិញសម្រាប់លក់ ឬទិញទុកវិនិយោគ វាមានភាពខុសគ្នាត្រង់ការទិញអចលនទ្រព្យសម្រាប់សាងសង់ផ្ទះរស់នៅគឺត្រូវទាមទារការគិតគូរ ដល់ទីតាំងដែលជាកត្តាសំខាន់ ហើយត្រូវដឹងថាតើអ្នកចង់បានការរស់នៅបែបគ្រួសារ ដែលមានស្ងប់ស្ងាត់ ឬរស់នៅផង និងធ្វើអាជីវកម្មផង។

ចំណែកទិញទុកវិនិយោគមានលក្ខណៈពិសេសមួយគឺអ្នកអាចជ្រើសរើសតំបន់ណាមួយ ដែលជាតំបន់មានសក្តានុពលដែលអាចលក់ចំណេញច្រើន ហើយនិងការទិញអចលនទ្រព្យនៅតាមតំបន់ជាយក្រុង ឬក្រៅក្រុងដែលមានឱកាសចំណេញច្រើនព្រោះអ្នកអាចទិញបានក្នុងតម្លៃទាប។

២.មើលពីអនាគតនៃតំបន់

នៅតាមតំបន់អភិវឌ្ឍន៍នីមួយៗតែងតែត្រូវបានកំណត់ទៅតាមផែនការមេនៃការអភិវឌ្ឍរបស់ខេត្តឬក្រុងហើយផែនការមេ ទាំងនោះអាចឲ្យអ្នកដឹងពីអនាគតនៃអចលនទ្រព្យនៃតំបន់ដែលអ្នកចង់ទិញ ថាតើតំបន់នោះនិងទៅជាបែបណានាពេលខាងមុខ។

៣.សិក្សាពីតំបន់ឲ្យច្បាស់មុននិងទិញ​

ត្រូវស្គាល់ពីតំបន់ដែលអ្នកត្រូវទិញឲ្យបានច្បាស់សិន ទើបអ្នកអាចដឹងអំពីសក្តានុពលពិតប្រាកដ ឬបញ្ហាប្រឈមនានាដែលមាននៅទីតាំងនោះក្នុងពេលបច្ចុប្បន្ន។

ការស្គាល់តំបន់បានច្បាស់លាស់ វាធ្វើឲ្យអ្នកដឹងពីស្ថានភាពទូទៅនៃតំបន់នោះដូចជា៖ ដីមានជម្លោះ ដីកម្មសិទ្ធិរដ្ឋ ដីសម្បទាន អសន្តិសុខ ដីគ្មានប្លង់រឹង និងតំបន់មានទឹកជំនន់ជាដើម។ ដូចគ្នានេះផងដែរសម្រាប់សក្តានុពលអចលនទ្រព្យ អ្នកអាចដឹងពី តម្លៃដីសកម្មភាពសេដ្ឋកិច្ច ឬភាពងាយស្រួលនៃការរស់នៅ និងធ្វើដំណើរជាដើម។​

Source From: https://business-cambodia.com/2019/03/04/the-three-tips-to-be-aware-of-people-wanting-to-invest-in-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *