News

Check out real estate news updates

គង់ វិចិត្រា ៖ បើគិតចង់វិនិយោគដីធ្លីទុកចំណេញ មួយកន្លែងនេះសាកសមបំផុត

ប្រសិនបើមានគំនិតគិតចង់ប្រឡូកខ្លួនវិនិយោគ អ្វីដែលអ្នកត្រូវផ្តោតសំខាន់ជាងគេ គឺទីតាំង ព្រោះវាជាកត្តាសំខាន់ដែលធ្វើឲ្យអ្នកអាចខាត និងអាចចំណេញ។

យោងតាម លោកលោក​ គង់ វិចិត្រា បច្ចុប្បន្ន​ជា​ ស្ថាបនិក​ក្រុមហ៊ុន V-training and Consultant បានឲ្យដឹងថា បើគិតចង់វិនិយោគ គួរសម្លឹងមើលដីធ្លីជាយៗក្រុងទើបកាត់ចូលថ្មីៗ តួយ៉ាងគួរទិញដីដែលមានចម្ងា​យ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ និងនៅស្របតាមខ្សែក្រវ៉ាត់ក្រុងទី២ ហើយបើគិតដល់រយៈពេល១០ឆ្នាំក្រោយ ទិញដីស្ថិតនៅចម្ងាយ៤០គី​ឡូម៉ែត្រពីភ្នំពេញគឺពិតជាមិនខុសនោះទេ។

តំបន់ជាយក្រុងថ្មីៗដែលទើបកាត់ចូលក្រុងដូចជា តំបន់ភ្នំបាសិទ្ធ តាខ្មៅ ជាដើម ដែលសុទ្ធតែជាដីមាស នាពេលអនាគត ដូចនេះ ប្រសិនបើវិនិយោគនាពេលបច្ចុប្បន្ននេះ អ្នកនឹងមានឱកាសចំណេញច្រើន ពីវា ផងដែរ។

បើយើងក្រឡេកមើលតម្លៃដីនៅជាយក្រុងវិញគឺមានតម្លៃសមរម្យសម្រាប់អ្នកដែលមានប្រាក់ចំណូលមធ្យមអាចទិញបាន បើអាចបង់រំលស់បានអ្នកគួរតែបង់រំលស់ កុំរងចាំសន្សំលុយគ្រប់ទើបទិញ ព្រោះតម្លៃអាចឡើងថ្លៃខ្ពស់ជាងមុន តែអ្នកត្រូវតែមានប្រាក់ចំណូលថេរផងដែរក្រែងមានហានិភ័យនៅពេលដែលអ្នកមិនមានប្រាក់បង់ទៅអោយម្ចាស់ដី។

លោក បន្តថា តម្លៃដីធ្លីនៅតំបន់ជុំវិញក្រុង នឹងកើនឡើងខ្លាំង ដោយសារកំនើនប្រជាសាស្រ្ត គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងទាញមនុស្សឲ្យទៅរស់នៅច្រើននៅតំបន់ជាយក្រុងទាំងនោះ ខណៈ តាមការព្យាករណ៍បានរកឃើញថា ប្រជាជនក្រុងភ្នំពេញនឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០៣០។

Source From: https://www.business-cambodia.com/public/article/kong-vichetra-it-is-a-good-idea-to-invest-in-this-area

Leave a Reply

Your email address will not be published. Required fields are marked *