News

Check out real estate news updates

ខ្ញុំមានដី៣កន្លែងគេថាធម្មតា បើអ្នកប្រាប់គេថា ខ្ញុំមានខុនដូ៣កន្លែងគេប្រាកដថាខ្ញុំជាអ្នកមាន

នៅពេលដែលយើង ប្រាប់គេថា ខ្ញុំមានដី៣កន្លែង គេនឹងមិនសរសើរយើងនោះទេ បើប្រាប់គេថា ខ្ញុំមានផ្ទះ៣កន្លែង គេក៏មិនសរសើរអ្នកដែរ ប៉ុន្តែប្រសិនបើយើងប្រាប់គេថា ខ្ញុំមានខុនដូ៣កន្លែង គេនឹង ស្រែក wow ដោយគេគិតថាអ្នកជាអ្នកមាន ។ នេះបើយោងតាមប្រសាសន៍របស់លោកគីម ហ៊ាង អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ថ្នាក់ពីភពលោក Killer Wiliem ។

ខុនដូ គឺអគាររស់នៅបែបសម័យថ្មី ។ពលរដ្ឋខ្មែរនៅមានចំនួនតិចតួចដែលរស់នៅខុនដូ បើប្រៀបធៀបទៅនឹងជនបរទេស គឺដោយសារ អគារ ខុនដូ ស្ថិតនៅកណ្តាលក្រុង។ ភាគច្រើននៃអ្នកទិញខុនដូ ជាប្រភេទអ្នកមាន ពីព្រោះភាគច្រើននៃអ្នកទិញខុនដូ សុទ្ធសឹងតែជាអ្នក ដែលមានដីធ្លី ហើយមានបុរីរួចទៅហើយ ហើយសល់លុយក៏ទៅវិនិយោគលើខុ​ដូ​។

លោកបានបន្ថែមថា អ្នកដែលរស់នៅខុនដូ គឺជាមនុស្សស៊ីវីល័យ ហើយម្យ៉ាងវិញទៀត ខុនដូអាចចាត់ទុកបានថាជាផ្ទះទី២ ដូចនេះ ហើយទើបគេសម្មត់ថា វាគឺសម្រាប់តែអ្នកមាន ចឹងវាគ្មានអីចម្លែកទេ ដែលគេគិតថា អ្នកជាអ្នកមាន ដោយសារតែអ្នកមានខុនដូ៣កន្លែងនោះទេ។

ខុនដូ ស្ថិតនៅទីប្រជុំជន, ស្ថិតនៅជិតសាលារៀន, កន្លែងធ្វើការ, ផ្សារ, កន្លែងណាត់ជួបគ្នាកម្សាន្ត។ល។ តែគុណវិបត្តិវិញ ក៏មានដែរ ដូចជា៖ ម្ចាស់កម្មសិទ្ធិរួម, រស់នៅក្នុងអគារថ្មរួម, បន្ទប់ជាប់ៗគ្នា, ជិះជណ្តើរយន្តរួមគ្នា, គ្មានទីធ្លាជាលក្ខណៈឯកជន។

ជាការពិត សម្រាប់អ្នកមានធនធាន ពួកគេកំពុងជ្រើសរើសរវាងគេហដ្ឋានខុនដូ ឬ ផ្ទះល្វែងក្នុងក្រុង ឬផ្ទះក្នុងបុរីក្រៅក្រុង ឬក៏ពេលខ្លះ ចៀសវាងការលំបាកក្នុងការសម្រេចចិត្ត, ពួកគេទិញទាំងបីប្រភេទហ្នឹងតែម្តង។ ចុះសម្រាប់អ្នកមិនសូវមានលទ្ធភាពចំពោះគេហដ្ឋានប្រភេទខាងលើវិញ តើពួកគេគួរគិតគូរទិញអ្វីវិញទៅ?

Source From: https://www.business-cambodia.com/public/article/have-three-plots-of-land-that-if-you-tell-them-that-i-have-three-condos-i-m-sure-i-m-rich

Leave a Reply

Your email address will not be published. Required fields are marked *