News

Check out real estate news updates

ខេត្តមណ្ឌលគិរីគ្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅភូមិពូលូង

ស្របពេលដែលខេត្តមណ្ឌលគិរី កំពុងទទួលការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍ និងក្លាយជាតំបន់​ប៉ូលសេដ្ឋកិច្ចថ្មីផ្នែកឧស្សាហកម្ម ថ្មីៗនេះខេត្តមួយនេះគ្រោងអភិវឌ្ឍន៍ភូមិពូលូង ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ។

យោងតាមមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានការរៀបចំកិច្ចប្រជុំពិភាក្សាស្ដីអំពីការស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន។

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះផ្ដោតសំខាន់ទៅលើការស្នើសុំគាំទ្រពីអាជ្ញាធរមូលដ្ឋាន ក្រោយពីការចុះពិនិត្យជាក់ស្ដែងអំពីសក្ដានុពលធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ដោយមានតំណាងក្រុមហ៊ុនដែលស្នើសុំវិនិយោគវិស័យទេសចរណ៍ធម្មជាតិនេះចូលរួមផងដែរ។

គួររំលឹកថា តំបន់ភូមិភាគឥសាន្ត(ខេត្តមណ្ឌលគីរី និងរតនាគីរី)នេះ នឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់ប្រទេស។ ហើយនឹងមានការអភិវឌ្ឍន៍ទៅទាំងសំណុំ មានកសិឧស្សាហកម្ម កសិទេសចរណ៍ និងវិស័យផ្សេងទៀត ត្រូវអភិវឌ្ឍន៍នៅភូមិភាគឥសាន្ត ដើម្បីជំរុញចំណូលប្រទេសយើងពីប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចចង្ខុវិស័យប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរីគ្រោងបង្កើតព្រលានយន្តហោះអន្តរជាតិថ្មី ជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មីទី៤របស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងបំពេញការអភិវឌ្ឍន៍ឲ្យគ្រប់ជ្រុងជ្រោយ នៃការរីកចម្រើននៃតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ៕

Source From: https://www.business-cambodia.com/public/article/company-invest-tourism

Leave a Reply

Your email address will not be published. Required fields are marked *