News

Check out real estate news updates

ខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅ ផ្លូវវិមានឯករាជ្យ សង្កាត់មិត្តភាព ខេត្តព្រះសីហនុ (តំបន់វិមានឯករាជ្យ) គឺគ្រោងនឹងបើកសម្ពោធក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុននេះ។

យោងតាមការបញ្ជាក់របស់កញ្ញា ផ្សារទំនើប Furi Times Square គឺត្រូវបានវិនិយោគដោយក្រុមហ៊ុន Furi ជាមួយវិនិយោគគិនមកពីម៉ាកាវនិងហុងកុងក្នុងទឹកប្រាក់រហូតដល់ទៅជិត ១០លានដុល្លារអាមេរិក ដែលនឹងគ្របដណ្តប់លើផ្ទៃដីចំនួន ៦.០០០ម៉ែត្រការ៉េ ហើយ ៤០ភាគរយ នៃផ្ទៃដីសរុបគឺក្រុមហ៊ុននឹងទុកសម្រាប់ជាទីធ្លាសាធារណៈ។

បន្ថែមពីនេះទៅទៀត ផ្សារទំនើបកម្ពស់ ៤ ជាន់មួយនេះ គឺមានផ្ទៃក្រឡាសម្រាប់ជួលចំនួន ១២.០០០ម៉ែត្រការ៉េ។ តាមការបញ្ជាក់របស់កញ្ញា ផ្សារទំនើប Furi Times Square នឹងប្រមូលផ្តុំទៅដោយកន្លែងកម្សាន្តជាច្រើន ហាងលក់សម្ភារម៉ាកល្បីដូចជា Levi, Samsonite ព្រមទាំងមានរោងភាពយន្ត Legend ផងដែរ។

ការបង្កើតផ្សារទំនើបមួយនេះ គឺស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍ខ្លាំង ហើយកំណើននៃភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសអ្នកទេសចរណ៍ជនជាតិចិនបាននឹងកំពុងមានការកើនឡើងផងដែរ។ ជាក់ស្តែង ថ្មីៗនេះក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ថា ខេត្តព្រះសីហនុនឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២លាននាក់ និងទេសចរណ៍ជាតិប្រមាណ ៣លាននាក់ នៅឆ្នាំ២០៣០។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នគម្រោងបង្កើតផ្សារទំនើបមួយនេះគឺមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនដោយក្រុមហ៊ុនបានអះអាងថា ការជួលហាងបានសម្រេចរហូតដល់ទៅ ៥០ភាគរយហើយ។

Source From: http://www.construction-property.com/khread-more-1421/

Leave a Reply

Your email address will not be published. Required fields are marked *