News

Check out real estate news updates

ខេត្តព្រះសីហនុនឹងទទួលការវិនិយោគសណ្ឋាគារលំដាប់ផ្កាយប្រហែល១០កន្លែងទៀត នៅឆ្នាំក្រោយ

ដោសារតែកំណើននៃការអភិវឌ្ឍខ្លាំង មានភ្ញៀវទេសចរ និងអ្នកវិនិយោគជាច្រើនបានកំពុងមានវត្តមានកាន់តែច្រើនឡើងៗ ធ្វើឲ្យខេត្តតំបន់ឆ្នេរសមុទ្រមួយនេះ តម្រូវឲ្យមានការវិនិយោគលើទីកន្លែងស្នាក់។ ដើម្បីបំពេញតម្រូវការទីកន្លែងស្នាក់នៅ ខេត្តព្រះសីហនុគ្រោងទទួលការវិនិយោគសណ្ឋាគារលំដាប់ផ្កាយប្រហែល១០កន្លែងថែមទៀត នៅឆ្នាំ២០១៨-២០១៩។

ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការអភិវឌ្ឍខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងស្រុក និងក្រៅស្រុកពិសេសការអភិវឌ្ឍន៍វិស័យឧស្សា ហកម្ម និងទេសចរណ៍ ។ ទន្ទឹមនេះ ក្នុងឆ្នាំ២០១៨- ២០១៩ ខេត្តព្រះសីហនុ​ នៅសណ្ឋាគារកម្រិតផ្កាយ ៣ ដល់ផ្កាយ៥ ដំណើរការបន្ថែមប្រហែលចំនួន ១០ទីតាំង មានបន្ទប់ស្នាក់នៅប្រមាណ ២.០០០បន្ទប់ ដែលជួយដោះស្រាយតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍។

ឯកឧត្តមបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ​បានប្រែក្លាយមុខមាត់យ៉ាងខ្លាំង​ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសលើការអភិវឌ្ឍន៍វិស័យឧស្សា ហកម្ម និងទេសចរណ៍ ជាមួយនឹងការអភិវឌ្ឍរីកចម្រើននេះខេត្តព្រះសីហនុ ក៏បានជួបបញ្ហាលំបាកមួយចំនួនផងដែរដែលទាមទារឲ្យវិស័យរដ្ឋនិងឯកជន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ចូលរួមសហការអភិវឌ្ឍ ប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនប្រកបដោយចេរភាព​ និងសូមអោយប្រជាពលរដ្ឋ​ មានការយោគយល់បន្តិ​ច​ ដើម្បីអោយសកម្មភាពនៃការអភិវឌ្ឍ​ ប្រកបដោយរលូន​ រីកចម្រើនទៅថ្ងៃអនាគត​។

បន្ថែមពីលើនេះ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ មានប្រសាសន៍ថា ការដាក់ឲ្យអនុវត្តប្រព័ន្ធស្នាក់នៅទេសចរណ៍តាមអនឡាញ ព្រមទាំងប្រកាស ស្ដីពីការបង្កើតក្រុមការងារជំនាញ ដើម្បីជួយពង្រឹងដល់ការគ្រប់ គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ មានសារសំខាន់ណាស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ឲ្យកាន់តែប្រសើរឡើង និងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគគិន មកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ស្របតាមការរីកចម្រើន
នូវបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។

សូមជម្រាបថា ខេត្តព្រះសីហនុបច្ចុប្បន្ន​ មានសណ្ឋាគារ ៦៩កន្លែង (៣,៥២១បន្ទប់) ផ្ទះភ្ញៀវមាន ៣១៩កន្លែង (៤,០២៩បន្ទប់) ភោជនីយដ្ឋាន-អាហារដ្ឋានមាន ២៥១កន្លែង (៩,៧៧៣កៅអី) ម៉ាស្សាមាន ៤២កន្លែង (៣០០គ្រែ) សេវាកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យមាន ១៧កន្លែង ទីភ្នាក់ងារទេសចរណ៍ ៣១កន្លែង និងកីឡាទេសចរណ៍ ១៧កន្លែង។ នៅ២ឆ្នាំខាងមុខនឹងមានសណ្ឋាគាារ ថ្មីៗប្រណិត ប្រមាណ ២០០០-២៥០០ បន្ទប់បន្ថែមទៀត៕

Source From: https://business-cambodia.com/2018/11/14/international-hotel-investment-in-sihanoukville/

Leave a Reply

Your email address will not be published. Required fields are marked *