News

Check out real estate news updates

ខេត្តព្រះសីហនុខ្វះកន្លែងស្នាក់នៅជាច្រើនទៀតសម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍រាប់លាននាក់

ការផ្គត់ផ្គង់កន្លែងស្នាក់នៅបែបប្រណិតនៅក្នុងខេត្តព្រះសីហនុគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍រាប់លាននាក់។

យោងតាមប្រសាសន៍របស់លោក តាំង សុចិត្រ គ្រីស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ ការផ្គត់ផ្គង់កន្លែងស្នាក់នៅបែបប្រណិតដូចជាសណ្ឋាគារលំដាប់ផ្កាយជាដើមនៅក្នុងខេត្តព្រះសីហនុគឺមិនទាន់ឆ្លើយតបទៅនឹងកំណើននៃទេសចរណ៍ជាតិនិងអន្តរជាតិដែលបច្ចុប្បន្នកំពុងមានសន្ទុះខ្លាំងនៅឡើយទេ។ហេតុដូច្នេះហើយ លោកបានអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀតទៅលើការអភិវឌ្ឍន៍កន្លែងស្នាក់នៅបែបប្រណិតទាំងនេះ។

ការលើកឡើងរបស់លោក តាំង សុចិត្រ គ្រីស្នា គឺដោយសារខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា១០ម៉ឺននាក់ក្នុងឆមាសទី១នៃឆ្នាំ២០១៨ ដែលមានការកើនឡើងដល់ទៅ១៦ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លើសពីនេះទៅទៀត លោកបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃចំនួនភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុមានការកើនឡើងក្នុងអត្រាមធ្យមរហូតដល់ទៅ១០ភាគរយក្នុងមួយឆ្នាំៗ។

ក្រៅពីតម្រូវការកន្លែងស្នាក់នៅ ខេត្តព្រះសីហនុក៏ត្រូវការអាហារដ្ឋាននិងបដិសណ្ឋារកិច្ចជាច្រើនទៀតផងដែរ។

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីដើមខែកញ្ញា ឆ្នាំ២០១៨កន្លងមក បច្ចុប្បន្នខេត្តព្រះសីហនុមានសណ្ឋាគារចំនួន៦៩កន្លែងដែលស្មើទៅនឹងប្រមាណជាង៤ពាន់បន្ទប់ក្នុងនោះសណ្ឋាគារប្រណិតមានប្រមាណជាង១០០០បន្ទប់។ក្នងនោះដែរ ខេត្តព្រះសីហនុគឺត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២លាននាក់ និងទេសចរណ៍ជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០។

សូមបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោក តាំង សុចិត្រ គ្រីស្នាគឺបានធ្វើឡើងក្នុងឱកាសបើកសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវសេវាកម្មសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំឈ្មោះថា Prince Times Hotel របស់ក្រុមហ៊ុន Prince Real Estate ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ។

Source From: http://www.construction-property.com/khread-more-1428/

Leave a Reply

Your email address will not be published. Required fields are marked *