News

Check out real estate news updates

ខេត្តកោះកុងកំពុងមានសក្កានុពលភ្ញៀងទេសចរក៏កើនព្រលានយន្តហោះទុកចោលរាប់ឆ្នាំក៏ប្រែរូបរាង

ព្រលាន​យន្តហោះ​ដែល​មិន​ដំណើរ​ការរាប់​ឆ្នាំ​មក ​កកើតឡើង​នៅ​អំឡុង​ទសវត្ស​១៩៧០ ដោយមាន​ក្រុមហ៊ុន​ អាកាសចរ ​ចំនួន​៣​ក្រុមហ៊ុន​ ដាក់​ការហោះហើរ​ទៅមក​ពី​ខេត្តកោះកុង ​ទៅ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ​និង​ទៅ​ខេត្តសៀមរាប​ ។ ព្រលាន​នេះ ​ផ្តើម​ហោះហើរ​ជា​លើក​ទី​២ ​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣​ រហូតដល់​ឆ្នាំ​២០០១​ បិទ​ផ្អាក​ដំណើរការ​ទៅវិញ ​ព្រោះតែ​ខាតបង់​ចំណូល ​និង​មធ្យោបាយ​ធ្វើដំណើរ​តាម​ផ្លូវ​គោក ​និង​ផ្លូវទឹក​ទូលំទូលាយ​ជាង​។

បើយោងតាមលោក ឃុត ពុធ អ្នកគ្រប់គ្រងអតីតព្រលានយន្តហោះក្នុងទីរួមខេត្តកោះកុងអះអាង​ដែរ​ថា សព្វថ្ងៃ​នេះ ​អតីត​ព្រលាន​យន្តហោះ​ទី​រួម​ខេត្តកោះកុង ​មាន​ផ្ទៃដី​រួម​១២៥​ហិកតា​។ ​ទោះបី​យ៉ាង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ថ្មី ​អាច​នឹង​ពង្រីក​ផ្ទៃដី​បន្ថែម​ចំពោះ​យន្តហោះ​ប្រភេទ Airbus ​ចុះចត​ផងដែរ​។

ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍន៍​អតីត​ព្រលាន​យន្តហោះ​ក្រុង​ខេមរភូមិន្ទ លោក សុខ ចាន់​គ្រឹ​ស្នា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ ប្រសិន​គម្រោង​មួយ​នេះ​ផ្តើម​ចេញ​ជា​រូបរាង​ពិតប្រាកដ​មែន​នោះ​។ ​ហើយ​លោក​ជឿជាក់ថា​ ខេត្តកោះកុង ​នឹងមាន​ចំនួន​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ឡើង​ថែមទៀត​ ខណៈ​ខេត្ត​នេះ​កំពុង​មាន​សក្តានុពល​វិស័យ​ទេសចរ​ធម្មជាតិ​ច្រើន​កន្លែង​។​ រីឯ​ប្រជាពលរដ្ឋ​ក៏​ទទួល​ចំណូល​សេដ្ឋកិច្ច​ពី​អ្នកទេសចរ តាមរយៈ​ជើង​ហោះហើរ​ផងដែរ​។

បច្ចុប្បន្នក្រុមអ្នកជំនាញបានផ្តោតទៅលើផលប៉ះពាល់ចំនួន៣ ដែលទី១-កត្តាបរិស្ថាន ទី២-ការរស់នៅ​ពលរដ្ឋ​ក្នុង​សង្គម​ និងទី៣-លក្ខណៈបទដ្ឋានបច្ចេកទេស។ បន្ទាប់ពីសិក្សារួច រាល់ សម្រេចកំណត់ពេល​វេលាបើកការដ្ឋាន​អភិវឌ្ឍន៍ ឬ យ៉ាងណា មិនទាន់ច្បាស់លាស់ទេ។ រីឯទំហំទឹកប្រាក់វិនិយោគវិញ វាអាចលើស៤០ លានដុល្លារ​ទៅ​ទៀត។​

គួរជម្រាបផងដែរថា ខេត្តកោះកុងជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍ​ទៅ​ជាតំបន់​ឧស្សាហកម្ម ដែលជាខេត្តមួយសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ មានចំនួនរហូតដល់២៧កន្លែង។

ម៉្យាងទៀតខេត្តកោះកុងមានព្រំប្រទល់ជាប់និងខេត្តព្រះសីហនុជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជា​ច្រកដ៏​សំខាន់មួយក្នុងការនាំទំនិញចេញចូល។

More information visit: https://www.business-cambodia.com/public/article/koh-kong-is-potential

Leave a Reply

Your email address will not be published. Required fields are marked *