News

Check out real estate news updates

ខេត្តកណ្ដាលនឹងមានរោងចក្រផលិតអគ្គិសនីដើរដោយចំហេះទំហំ២០០មេហ្កាវ៉ាត់លេចឡើង

បញ្ហាអគ្គិសនីនៅកម្ពុជាកំពុងត្រូវបានដោះស្រាយជាបណ្តើរៗហើយ ដោយមើលឃើញា​ថាមានការសាងសង់​រោងចក្រ​ផលិតអគ្គិសនីនៅតាមបណ្តាខេត្តមួយចំនួនដែលអាចជួយសម្រួលដល់ការខ្វះខាតអគ្គិសនីសម្រាប់ប្រើប្រាស់នាពេលអនាគត។

បើយោងតាមការចុះផ្សាយរបស់ក្រសួងធនធានរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះនៅក្នុងកិច្ចប្រជុំចរចាបច្ចេកទេស និងហិរញ្ញវត្ថុនៃគម្រោងទទួលម៉ៅការ វិស្វកម្ម ផ្គត់ផ្គង់បរិក្ខារ និងសាងសង់រោងចក្រអគ្គិសនីដើរដោយចំហេះវគ្គទី២ ទំហំ២០០មេហ្កាវ៉ាត់ឱ្យអគ្គិសនីកម្ពុជា

ចំពោះការសាងសង់រោងចក្រផលិតអគ្គិសនីនេះ គឺស្ថិតនៅក្រោមគម្រោងមេ ដែលវិនិយោគក្នុងចំនួនទឹកប្រាក់​ប្រមាណ​ជា​ ៣៥០លានដុល្លារ ដោយរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន បានកំពុងចរចារជាមួយនឹងក្រុមហ៊ុន របស់ប្រទេសអាឡឺម៉ង់ និងហ្វាំងឡង់ហើយ ដើម្បីសម្រេចគោលដៅធំជាគោល។

រោងចក្រផលិតអគ្គិសនីថ្មីនេះនឹងលេចឡើងនៅខេត្តកណ្តាល ល្វាឯមដែលនឹងត្រូវបែងចែកជាអគារធំៗចំនួន ២ ដាច់ពី​គេ ដោយមួយអគារដាក់ម៉ាស៊ីនមកពីប្រទេសអាឡឺម៉ង់ ដែលមានសមត្ថភាពផលិតអគ្គិសនីបានកម្លាំង ២០០ មេហ្គាវ៉ាត់ និងមួយទៀតរបស់ប្រទេសហ្វាំងឡង់ជាមួយនឹងសម្ថភាពដូចគ្នា ជាមួយនឹងសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាទៅ​ដល់​តម្រូវការអគ្គិសនីនាពេលបច្ចុប្បន្ន។

បើតាមរយៈឯកឧត្ដម ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា “រដ្ឋាភិបាលបានធ្វើការបញ្ជាទិញ​ម៉ាស៊ីន​ភ្លើង​មក​ពីអាឡឺម៉ង់ក្នុងតម្លៃជាង ១៨០លានដុល្លារ និងមកពីហ្វាំងឡង់តម្លៃជាង ១៧៧.៥ លានដុល្លារ ដែលដើរ​ដោយចំហេះ មានន័យថាយើងចំនាយតិចក្នុងការផលិត តែទទួលបានលិទ្ធផលច្រើន ដោយរោងចក្រអាច​នឹងសាងសង់​រួចរាល់​ក្នុងរយៈពេល ១០ខែ បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងរួច”។

Source From: https://www.business-cambodia.com/public/article/the-plant-produces-a-200-megawatts-of-electricity

 

Leave a Reply

Your email address will not be published. Required fields are marked *