News

Check out real estate news updates

ខុនដូតម្លៃសមរម្យកំពុងតែមានសន្ទុះកើនឡើងជម្រុញឱ្យការរស់នៅខុនដូកាន់តែច្រើន!

បច្ចុប្បន្ននៅកម្ពុជាកំពុងមានការវិវត្តខ្លួនបានយ៉ាងខ្លាំងដែលធ្វើឱ្យការរស់នៅពេលបច្ចុប្បន្ន និងពេលអនាគត​កាន់តែ​មាន​ភាពប្រសើរឡើង ហើយម៉្យាងវិញទៀតសព្វថ្ងៃនេះ​យើងមើលថាការសាងសង់ខុនដូ​តម្លៃសមរម្យក៏​មានការ​កើន​ឡើង។

ជាក់ស្ដែងខុនដូតម្លៃសមរម្យអាចមានភាពទាក់ទាញខ្លាំងព្រោះថាខុនដូអាចទទួលបានផលចំណេញច្រើនជាងការទិញផ្ទះបុរី ឬដីទុកសម្រាប់ចំណេញ ដោយសារខុនដូអាចដាក់ជួលបានថ្លៃ ព្រោះតម្រូវការស្នាក់នៅខុនដូ​របស់​បរទេស​មាន​ចំនួនច្រើន។

ហេតុនេះហើយ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ច្រើន​បាន​ចាប់ផ្តើម​ទិញ​ខុន​ដូ​សំរាប់​រស់នៅ​ពិសេស​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​ចន្លោះ​ពី៥០​,០០០ទៅ១០០​,០០០ដុល្លារ​អាមេរិក​។

ម៉្យាងទៀតនៅក្នុងឆ្នាំ២០១៩ ទីផ្សារខុនដូ នៅកម្ពុជាហាក់កំពុងកើនឡើងយ៉ាងសន្ធឹកសន្ធាប់ សុទ្ធសឹងតែជាគម្រោង​យក្ស​ ប៉ុន្តែមានការផ្លាស់ប្តូរ ផងដែរ ពីការផ្គត់ផ្គង់ខុនដូតម្លៃខ្ពស់ មកជាការផ្គត់ផ្គង់តម្លៃសមរម្យ ដូចបុរីតម្លៃខ្ពស់ មក​បុរីតម្លៃសមរម្យដូចគ្នាដែរ។

គួរជម្រាបផងដែរថា តម្លៃខុនដូដែលមានតម្លៃសមរម្យ ឬទាប គឺមានតម្លៃក្រោម១៦០០ដុល្លារអាមេរិកក្នុងមួយ​ម៉ែត្រ​ការ៉េ សំដៅ​ដល់​ខុនដូ​ដែល​សាងសង់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣០០០០ ​ទៅ​ ៥០០០០ ​ដុល្លារ​ក្នុង​ ១ ​យូនីត​។

ចំណែកប្រភេទខុនដូដែលនឹងត្រូវផ្គត់ផ្គង់គឺផ្តោតលើប្រភេទដែលមានតម្លៃសមរម្យ បើយោងតាមការប៉ាន់ស្មាន នៅ​ចុងឆ្នាំ ២០១៩ ការផ្គត់ផ្គង់ខុនដូដែលមានតម្លៃសមរម្យនឹងកើនដល់ប្រហែលជា ៧,០៥៧ យូនីតពីចំនួន ៣,៥៣០ យូនីតបើធៀបនឹងពេលបច្ចុប្បន្ន។

ហេតុនេះហើយសន្ទុះនៃការទិញខុនដូនឹងអាចកើនឡើងជាលំដាប់ ថែមទាំងជម្រុញដល់ការកើនឡើងនៃការ​ស្នាក់នៅ​ខុនដូ​​តម្លៃសមរម្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

Source From: https://www.business-cambodia.com/public/article/condominium-prices-are-rising-driving-demand-for-condos

Leave a Reply

Your email address will not be published. Required fields are marked *