News

Check out real estate news updates

ខណៈស្ថានីយរថភ្លើងភ្នំពេញនឹងក្លាយទៅជាអគារពាណិជ្ជកម្មទំនើបបាងកកព្យាយាមអភិវឌ្ឍន៍ផ្លូវដែកថ្មីបន្ថែមទៀត

ក្រុមអ្នកវិនិយោគ ដែលមកពីខាងប៉ែកខាងអ៊ឺរ៉ុប និងអាមេរិក នឹងចំណាយថវិការប្រមាណជាង ៥ លានដុល្លារ ដើម្បី​កែច្នៃ ស្ថានីយរថភ្លើងភ្នំពេញឱ្យទៅជា អគារពាណិជ្ជកម្មទំនើបមួយ ហៅថា Royal Train Square និង​កន្លែង​សម្រាក​លំហែរកាយ។

អគារនេះ នឹងមានទំហំ ៣០០០ ម៉ែត្រការ៉េ ដែលនឹងរាប់បញ្ចូលទៅលើ ការសាង់សង់ជា ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគា​រ ទូ ATM ជាច្រើន និងកន្លែងសម្រាប់ជួលធ្វើជាការិយាល័យ សាលសម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីតាំងពិពរណ៌ផ្សេងៗទៀត។

ជាមួយនឹងគម្រោ​ង នេះផងដែរនឹងមានការផ្តល់ជូននូវកន្លែងថ្មី ដើម្បីជួបជុំគ្នា ញាំអាហារពេលល្ងាច និងសម្រាកលំហែរ​ជាមួយទិដ្ឋភាព ជុំវិញខ្លួនដ៏ស្រស់ស្អាត រួមជាមួយនឹង ហាងកាហ្វេ ភោជនីយដ្ឋាន និងហាងជាច្រើនទៀត។

ខណៈដែលស្ថានីយរថភ្លើងភ្នំពេញត្រូវបានអ្នកវិនិយោគអាមេរិកមកអភិវឌ្ឍន៍ពេលនេះបាងកកក៏បានក៏ព្យាយាមអភិវឌ្ឍន៍ផ្លូវដែកថ្មីពីរខ្សែផ្សេងទៀត ហិរញ្ញប្បទានដល់ទៅ​ ៣១១ លានដុល្លា។

ជាមួយការអភិវឌ្ឍន៍ផ្លូវដែកថ្មីទាំងពីរខ្សែនោះគឺមានពណ៌លឿន និងផ្កាឈូកជាព័ណ៌សំគាល់ ហើយនឹងត្រូវចំនាយ​ទឹក​ប្រាក់អស់យ៉ាងច្រើន ព្រោះវាស្ថិតនៅក្នុងប្រព័ន្ធ MRT ដែលមានគុណប្រយោជន៍ច្រើន ទោដល់សេដ្ឋកិច្ចជាតិរបស់ថៃ។

គម្រោងផ្លូវដែកថ្មីទាំងពីរនេះ ធនាគារជាតិអភិវឌ្ឍន៍អាស៊ីក៏បានផ្ដល់នូវហិរញ្ញប្បទានដល់ថៃក្នុងចំនួនទឹកប្រាក់សរុប ៩.៩ ពាន់លានបាត ប្រមាណ៣១១ លានដុល្លារ ដើម្បីជ្រុមជ្រែងដល់ការអភិវឌ្ឍន៍​ និងសាងសង់ឲ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់តាមកម្រិតស្ដង់ដា ដែលបានកំណត់។

ការផ្ដល់ហិរញ្ញប្បទានក្នុងរង្វង់សាច់ប្រាក់យ៉ាងច្រើននេះ ត្រូវបានធ្វើឡើងដោយចុះកិច្ចព្រមព្រៀងរវាងលោក Thieme តំណាងដោយធនាគារអភិវឌ្ឍន៍អាស៊ី និងលោក Kong តំណាងឲ្យក្រុមហ៊ុន BTS Group Holding Public Company Limited កាលពីពេលថ្មីៗកន្លងទៅនេះ។

Source From: https://www.business-cambodia.com/public/article/phnom-penh-railway-station-will-be-a-modern-commercial-building

Leave a Reply

Your email address will not be published. Required fields are marked *