News

Check out real estate news updates

ខណៈសំណង់ថ្មីកំពុងឡើងខ្លួនសំណង់ចាស់ៗនៅភ្នំពេញហាក់ត្រូវជួលមិនបានថ្លៃ លក់មិនចេញ

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានការរីកចម្រើនខ្លាំងដោយមើលឃើញថាមានការផុសឡើងនូវសណង់អគារពាណិជ្ជកម្មខ្ពស់ៗ ខុនដូ ផ្ទះល្វែង ជាច្រើនផុសឡើងដូចផ្សិត ស្ទើរតែគ្រប់កន្លែងនៅក្រុងភ្នំពេញ។

ជាក់ស្ដែង ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយគឺPrince Real Estate កំពុងសាងសង់គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា ដែលជា លំនៅ​ដ្ឋានប្រកបដោយគុណភាពខ្ពស់ និងលំដាប់កំពូលបានលេចរូបរាងហើយ! គម្រោងនេះ​មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថីព្រះមុនីវង្ស ដែលជាតំបន់អភិវឌ្ឍន៍សំខាន់នៃភាគខាងត្បូងរាជធានីភ្នំពេញ។

ហើយក៏នៅមានគម្រោងសាងសង់ជាច្រើនទៀតផងដែរ កំពុងតែលេចរូបរាងជាបណ្តើរៗ ដើម្បីជំនួសនូវសំណង់​ចាស់ៗ​និង​បង្កើតសម្រស់ឱ្យក្រុងភ្នំពេញកាន់តែទាក់ទាញបន្ថែមទៀត។

ខណៈដែលសំណង់ថ្មីៗកំពុងឡើងខ្លួនជាច្រើនដូច្នេះហើយបានធ្វើឱ្យសំណង់ចាស់ៗមួយចំនួនទទួលរងការប៉ះពាល់ដូចជាអគារចាស់ៗនៅកណ្តាលក្រុងមួយចំនួនដាក់ជូលតម្លៃមិនសូវបានខ្ពស់ ហើយសំណង់ខ្លះទៀតត្រូវការដាក់លក់មិនដាច់ ហើយក៏មានអ្នកមើលរំលងដោយទុកចោលគ្មានការអភិវឌ្ឍ។

បើយោងតាមការសង្កេតឃើញផ្ទាល់បានឱ្យឃើញថា នៅភ្នំពេញមានសំណង់ចាស់ៗមួយចំនួនត្រូវបានដាក់លក់ឬជួល ក្នុង​រយៈពេលច្រើនឆ្នាំ ច្រើនខែមកហើយក៏ប៉ុន្តែនៅតែទាន់មានការជួលឬទិញនៅឡើយ។

ហេតុនេះហើយ នាពេលខាងមុខសំណង់ចាស់ៗទាំងនោះអាចនិងត្រូវបានគេបោះបង់ចោលឬ គ្មានការយកទៅអភិវឌ្ឍន៍​អ្វីទាំងអស់ព្រោះដោយសារការដាក់លក់ ឬជួលក្នុងតម្លៃខ្ពស់មិនសមាមាត្រជាមួយនិងគុណភាពនៃអចលនទ្រព្យ។

Source From: https://www.business-cambodia.com/public/article/as-new-buildings-are-built-old-buildings-in-phnom-penh-seem-to-be-unable-to-rent

Leave a Reply

Your email address will not be published. Required fields are marked *