News

Check out real estate news updates

ខណៈព្រះសីហនុរងគ្រោះដោយទឹកជំនន់ ក្រុមហ៊ុនចិន១កំពុងសុំវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់

ខណៈព្រះសីហនុ បានរងគ្រោះធ្ងន់ធ្ងរ ដោយសារទឹកជំនន់ កាលពីថ្ងៃទី៨ កន្លងទៅ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ក្រុមហ៊ុនចិន Yunnan បានសុំការអនុញ្ញាតវិនិយោគលើប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ។

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន បានលើកឡើងប្រាប់ឯកឧត្តម គួច ចំរើន ថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្ត ព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័បរិស្ថាន ទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។

ក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗ នូវប្រពន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលំអិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាត ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ។

យ៉ាងណាមិញ ឯកឧត្តម គួច ចំរើន បានស្វាគមន៍គម្រោងវិនិយោគនេះ ដោយឲ្យខាងភាគីក្រុមហ៊ុនចិន សិក្សាបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩ខាងមុននេះ ដើម្បីឲ្យរដ្ឋបាលខេត្ត យកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃអនុម័ត។

More information visit: https://www.business-cambodia.com/public/article/while-sihanouk-is-flooded-a-chinese-company-want-to-invest-in-drainage-system

Leave a Reply

Your email address will not be published. Required fields are marked *