News

Check out real estate news updates

ក្រៅពីចិន ជប៉ុនមានគម្រោងវិនិយោគសណ្ឋាគារធំៗជាច្រើនទៀត នៅភ្នំពេញ សៀមរាប និងព្រះសីហនុ

ខណៈ ត្រឹម ៨ខែ ឆ្នាំ២០១៨ នេះកម្ពុជាទទួលបានទេសចរជប៉ុនប្រមាណជាង ១៣ម៉ឺននាក់ ក្នុងនោះទេសចរជប៉ុនមក​ភ្នំពេញមានចំនួន ៦៩,២៧៩នាក់ កើន ១៣.៤% វិនិយោគគិនជប៉ុនគ្រោងវិនិយោគសណ្ឋាគារធំៗជាច្រើនទៀត នៅភ្នំពេញ សៀមរាប និងព្រះសីហនុ ដើម្បីបំពេញតម្រូវការបន្ថែម។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងនៅក្នុងពិធីសម្ពោធសណ្ឋាគារ អ៉ី មីអន ភ្នំពេញ នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ជប៉ុនមានគម្រោងវិនិយោគសណ្ឋាគារធំៗជាច្រើនទៀត នៅភ្នំពេញ សៀមរាប និងព្រះសីហនុ។​

ឯកឧត្តមបន្តទៀតថា ក្រៅពីការវិនិយោគធំៗលើអាជីវកម្មសណ្ឋាគារ ដោយវិនិយោគគិនជប៉ុន កម្ពុជាក៏មាន​សណ្ឋាគារធំៗ​ល្បីៗ ដូចជា សណ្ឋាគារ Park Hyatt, Sofitel , le Meridien, អាម៉ាន់សារា, Raffles, Marriots, Rosewood, Great Duke ជាដើម។ ហើយក៏មានគម្រោងវិនិយោគសណ្ឋាគារធំៗផ្សេងទៀត ទាំងនៅភ្នំពេញ សៀមរាប និងព្រះសីហនុ កំពុងដំណើរការសាងសង់ផងដែរ។

ដោយឡែក នៅតំបន់កោះក៏មានរមណីយដ្ឋានទេសចរណ៍ល្អៗជាច្រើន ដូចជា កោះសង្សារ កោះក្របី តាតៃ កោះឫស្សី កោះស្តេចជាដើម

សូមបញ្ជាក់ថា ចំពោះគម្រោងវិនិយោគខ្នាតធំដោយវិនិយោគិនជប៉ុន ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបមកទល់នឹងបច្ចុប្បន្ន មានចំនួន៧គម្រោង (៦គម្រោង ជាការវិនិយោគអាជីវកម្មសណ្ឋាគារ និង ១គម្រោង ជាការវិនិយោគរមណីយដ្ឋានទេសចរណ៍ (V-Pine Kirirom Resort)។

Source From: https://business-cambodia.com/2018/11/12/japanwill-invest-hotels-in-phnom-penh-siem-reap-and-sihanoukville/

Leave a Reply

Your email address will not be published. Required fields are marked *