News

Check out real estate news updates

ក្រោយផ្ទុះថាផ្សារទំនើប AEON III នៅផ្លូវ៦០ម៉ែត្រ ធ្វើឲ្យឈ្មួញនៅតំបន់នោះរឹតតម្លើងថ្លៃអចលនទ្រព្យ

ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន បានប្រកាសថា ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិត នៅក្នុង ទី ក្រុង អាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ទីតាំងថ្មីនេះ នឹងក្លាយជាទីតាំងធំបំផុតរបស់ផ្សារទំនើប AEON នៅកម្ពុជា ខណៈ ផ្សារទំនើប AEON Mall III ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ៧ ហិកតា នៅជិតស្ថានទូតរុស្ស៊ី និងសណ្ឋាគារសូហ្វីតែល។ ​ផ្សារទំនើប AEON Mall IIត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ១០ ហិកតា នៅភាគខាងជើងរាជធានីភ្នំពេញ។

ដោយលេចឮដំណឹងដ៏អស្ចារ្យនេះហើយ បានធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះកាន់តែឡើងថ្លៃឡើងៗ​សម្រាប់ពាក់​កណ្តាល​​ឆមាសទី១ ឆ្នាំ២០១៨របស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត​ បានបង្ហាញថាដីសម្រាប់ពាណិជ្ជកម្ម ឬអាជីវកម្ម​នៅសង្កាត់​ចាក់អង្រែលើមានតម្លៃជាមធ្យម១,៦៥០ដុល្លារ/ម៉ែត្រការ៉េ ហើយដីអាជីវកម្មនៅសង្កាត់ចាក់​អង្រែក្រោមមានតម្លៃ​ជាមធ្យម​១,២៥០​ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកឯដីអាជីវកម្មនៅក្នុងសង្កាត់ជើងឯកវិញមានតម្លៃ ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គួរជម្រាបថា ផ្លូវ៦០ម៉ែត្រ លាតសន្ធឹងឆ្លងកាត់សង្កាត់ចំនួនបីគឺសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងសង្កាត់ជើងឯកក្នុងខណ្ឌដង្កោ។

Source From: https://business-cambodia.com/2018/11/15/aeon-iii/

Leave a Reply

Your email address will not be published. Required fields are marked *