News

Check out real estate news updates

ក្រុមហ៊ុន UK Condo ទិញយកភាគហ៊ុននៃគម្រោងបុរី៩៩៩ ទាំងអស់

ក្រុមហ៊ុនឈានមុខគេផ្នែកអភិវឌ្ឍខុនដូឈ្មោះថា UK Condo បានទិញយកភាគហ៊ុនទាំងអស់នៃគម្រោងបុរី ៩៩៩ ហើយសន្យាថានឹងបញ្ចប់ការសាងសង់គម្រោងដែលធ្លាប់មានការផ្អាកដំណើរការមួយនេះ។

ការទិញយកភាគហ៊ុននេះ ធ្វើឡើងកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៩ រវាងក្រុមហ៊ុន Meanchey International Investment (MII)  ដែលជាម្ចាស់គម្រោងបុរី ៩៩៩ ជាមួយនឹងក្រុមហ៊ុន UK condo Real Estate Co.,Ltd,។

លោក Alex Evengroen អគ្គនាយកនៃក្រុមហ៊ុន UK Condo បានមានប្រសាសន៍ថា៖ «យើងបានធ្វើការកាន់កាប់ភាគហ៊ុនរបស់គម្រោងបុរី ៩៩៩ ទាំងអស់។ យើងធានាថានឹងបញ្ចប់គម្រោង ៩៩៩ ទាំងអស់ ហើយនឹងផ្តល់នូវសេវាកម្មល្អបំផុតដល់អតិថិជន»។

ជាងនេះទៀត លោក Alex ក៏បានបន្ថែមថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុននេះ លោកសន្យាថានឹងគ្រប់គ្រងគម្រោងបុរី ៩៩៩ ក្នុងស្តង់ដារដូចទៅនឹង UK Condo ដែរ។

លោក Alex បានមានប្រសាសន៍ថា៖ «ការទិញភាគហ៊ុននេះនឹងមានផលវិជ្ជមាននៅលើទីផ្សារ ពីព្រោះយើងបានក្លាយជាគ្រួសារតែមួយ ដែលផ្ដល់សេវាកម្មដ៏ល្អ តម្លៃសមរម្យ និងជម្រើសទូទាត់ការបង់ប្រាក់ដែលសមរម្យសម្រាប់អតិថិជន»។

ក្រុមហ៊ុន UK Condo បច្ចុប្បន្ន មានគម្រោងខុនដូចំនួន ១០ ក្នុងដៃហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានលក់ខុនដូអស់ចំនួន ៤០០០ ខុនដូទៅហើយ។

Source From: https://www.propertyarea.asia/

Leave a Reply

Your email address will not be published. Required fields are marked *