News

Check out real estate news updates

ក្រុមហ៊ុន Mace ឈ្នះគម្រោងសាងសង់រីសតនៅប្រទេសវៀតណាម

ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសឈ្មោះថា Mace ត្រូវបានតែងតាំងឲ្យធ្វើជាអ្នកត្រួតពិនិត្យគម្រោងការរចនា និងការសាងសង់សម្រាប់គម្រោងរមណីយដ្ឋានដ៏អស្ចារ្យមួយនៅទីក្រុងហួអាន ប្រទេសវៀតណាម។

Mai House Hospitality Group និងក្រុមហ៊ុន Mace នឹងអភិវឌ្ឍអចលនទ្រព្យនៅតាមឆ្នេរសមុទ្រទៅជារមណីយដ្ឋានចម្រុៈដ៏ប្រណីតមួយលំដាប់ផ្កាយប្រាំ មានទាំង សណ្ឋាគារ វីឡា អាផាតមិន ទីលានវាយកូនហ្គោល និងហាងលក់ទំនិញ។

រចនាឡើងដើម្បីសារទទម្រង់អំពូលភ្លើងវៀតណាមនិងការយកគំរូតាមអគារ Burj al-Arab នៅទីក្រុងឌូបៃ គម្រោងនេះនឹងត្រូវសាងសង់ឡើងលើផ្ទៃដីជាង ១០៥ ០០០ ម៉ែត្រការ៉េ និងជាស្នាដៃលើកដំបូងបង្អស់របស់ក្រុមហ៊ុន Mace នៅក្នុងប្រទេសវៀតណាម។

លោក John Campbell អគ្គនាយកក្រុមហ៊ុន Mace ប្រចាំនៅប្រទេសវៀតណាមបានប្រាប់ទៅសារព័ត៌មាន Global Construction Review ថា «យើងមានការរំភើបខ្លាំងណាស់ដែលបានចូលរួមនៅក្នុងគម្រោងសណ្ឋាគារប្រភេទផ្កាយប្រាំនេះ។ ការងារដែលបានធ្វើជាមួយអតិថិជនក្នុងរយៈពេល ៦ ខែចុងក្រោយគឺបានទទួលផ្លែផ្កា ហើយការផ្តល់ជូនគម្រោងនេះគឺប្រាកដណាស់នឹងធ្វើឲ្យបុគ្គលដែលពាក់ព័ន្ធទាំងអស់សប្បាយចិត្ត»។

Source From: https://www.construction-property.com/khread-more-1513/

Leave a Reply

Your email address will not be published. Required fields are marked *