News

Check out real estate news updates

ក្រុមហ៊ុន Century21 កម្ពុជា ចិន​ ចាប់ដៃគ្នា​លក់​អាគារ​ពាណិជ្ជកម្ម​តម្លៃ ១៦០លាន​ដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន Century21 Cambodia និង​ក្រុមហ៊ុន Century21 មកពី​ប្រទេស​ចិន​បាន​ចាប់ដៃគ្នា ដើម្បី​លក់​អាគារ​ពាណិជ្ជកម្ម Morgan Tower តម្លៃ ១៦០ដុល្លារ​អាមេរិក ដែល​បាននិងកំពុង​សាងសង់​នៅ​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

មានប្រសាសន៍​ក្រោយពី​បញ្ចប់ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន Century21 ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន Century21 មកពី​ប្រទេស​ចិន​លក់​គំរោង​នេះ​ផ្តាច់មុខ​កាលពី​រសៀល​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ នៅ​រាជធានី​ភ្នំពេញ លោក  Hu Sheng Gong អនុប្រធាន​ក្រុមហ៊ុន Morgant Tower បាន​បញ្ជាក់ថា បានជា​លោក​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​នេះ ដោយសារ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ជា​ចម្បង​នៃ​ប្រទេស​ចិន និង​ជំរុញ​ដោយ​គោលនយោបាយ​អាស៊ាន កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដេ​ល​ពេញនិយម​និង​ចាប់អារម្មណ៍។ ជាងនេះទៀត​ដោយសារ​ស្ថានភាព​នយោបាយ​របស់​ក​ម្ពុ​ជាមាន​ស្ថេរភាព ពិសេស​រដ្ឋាភិបាល បាន​បង្កើត​បរិយាកាស​ធុរកិច្ច សុវត្ថិភាព​ដែល​គាំទ្រ​វ​និ​យោគ​អាជីវកម្ម​ល្អ។

លោក​បន្តថា ទំនាក់ទំនង​ល្អ​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​រ៉ឹង​មាំ​ប្រៀប​ដូច​ដែកថែប ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​ជម្រុញ​ឲ្យ​លោក​វិនិយោគ​គម្រោង​ដ៏​ធំ​នេះ នៅ​រាជធានី​ភ្នំពេញ​ផងដែរ។

អ្នកវិនិយោគ​គំរោង​នេះ បានផ្តល់​សិទ្ធិ​ទៅ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដល់​ក្រុមហ៊ុន Century21 Cambodia និង Century21 China ដើម្បី​សហការគ្នា​ផ្សព្វផ្សាយ​លក់​គម្រោង Morgantឲ្យ​ទទួលបាន​ភាពជោគជ័យ។

Morgant Tower គឺជា​អគារ​ការិយាល័យ​ស្តង់ដារ អេ​ប្រាំ (A5) ដែល​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពិសេស​ក្នុង​ក្រុងភ្នំពេញ មាន​កម្ពស់​រហូតដល់៤៦ជាន់ ស្មើនឹង​កម្ពស់២១០ម៉ែត្រ ដែល​បាននិងកំពុង​ដំណើរកា​រ​សាងសង់​យ៉ាងសកម្ម។

លោក Seraj Sutton ប្រធាន​ប្រតិបត្តិ​ការិយាល័យ​នៃ​ក្រុមហ៊ុន Century21 Cambodia ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​អចលនទ្រព្យ Century21 Cambodia មាន​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដែល Morgan Tower ផ្តល់​សិ​ទិ្ធ​ជា​ភ្នាក់ងារ​លក់​យ៉ាងសំខាន់​សម្រាប់​គំរោង​មួយ​នេះ។លោក​បន្តថា ការសហការ​គ្នា​ក្នុង​ការលក់ និង​ជួល​គំរោង​នេះ​ជាមួយ​ក្រុមហ៊ុនCentury21មកពី​ប្រទេស​ចិន ដោយសារ​ប្រទេស​ចិន​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល មាន​អតិថិជន​ច្រើន មាន​ឳ​កាស​ច្រើន ពិសេស​ក្រុមហ៊ុន​ទាំងនោះ​មានបទពិសោធន៍​ច្រើន និង​មាន​ការិយាល័យ​លក់​ច្រើន​នៅ​ប្រទេស​ចិន។

ម្យ៉ាងវិញទៀត ការសហការ​មួយ​នេះ ជាការ​សហការ​យូរអង្វែង ដោយ Centuy21 Cambodia តាមរយះ​កា​រិ​យា​លយ​ទាំង ២១របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា នឹង ផ្តល់​សេវាកម្ម​អចលនទ្រព្យ​បន្ថែមទៀត ចំពោះ​គម្រោង Morgan Tower នេះ ដូចជា ការដាក់​ជួល និង​លក់​បន្ត​សម្រាប់​អ្នក​ដែល​បាន​វិនិយោគ​គំរោង​នេះ​នាពេល​អនាគត​ផងដែរ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មានបាន​ឲ្យ​ដឹងថា អ្នកវិនិយោគ​គំរោង​នេះ នឹង​ទទួលបាន​ការជួល​ត្រលប់​មកវិញ និង​ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ៨ភាគរយ​ក្នុង​មួយឆ្នាំ(Return of Investment) សម្រាប់​រយៈពេល ៥ឆ្នាំ។ គំរោង​នេះ​នឹង​ជា Landmark ថ្មី​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ ហើយ Morgan Tower ជា​គំរោង​អាគារ​ការិយាល័យ ខុន​ដូ​ប្រកបដោយ​ប្រណីតភាព និង​ទាន់សម័យ ដែល​អ្នកស្នាក់នៅ​នឹង​ទទួល​អារម្មណ៍​ថា​មាន​ផាសុខភាព និង​អាច​គយគន់​ទិដ្ឋភាព​ដ៏​ប្រណីត​នៃ​រាជធានី​ភ្នំពេញ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *