News

Check out real estate news updates

ក្រុមហ៊ុន Bentley បានពង្រីកទីផ្សារអាជីវកម្មរបស់ខ្លួនជាមួយនឹងដៃគូយុទ្ធសាស្រ្តនិងការទិញភាគហ៊ុនបន្ថែម

ក្នុងកម្មវិធី «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ២០១៨» ដែលបានប្រារព្ធឡើងនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសកាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ របស់ក្រុមហ៊ុនឈានមុនគេក្នុងពិភពក្នុងការផលិតកម្មវិធីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឈ្មោះថា Bentley បានប្រកាសអំពីការសម្រេចបានក្នុងផលប័ត្រអាជីវកម្មរបស់ខ្លួនជាមួយដៃគូយុទ្ធសាស្រ្តនិងការទិញភាគហ៊ុនបន្ថែម។

នៅក្នុងឱកាសនៃការប្រកាសអំពីដៃគូយុទ្ធសាស្រ្តក្នុងអំឡុងពេលធ្វើសន្និសីទកាសែតរួមគ្នា លោក Greg Bentley នាយកប្រតិបត្តិ Bentley System និងលោក Eckard Eberie នាយកប្រតិបត្តិនៃខ្សែចង្វាក់ផលិតកម្មស្វ័យប្រវត្តិរបស់ Siemen លើសេវាកម្ម cloud twin បានធ្វើការប្រកាសរួមគ្នានូវសមិទ្ធិផលថ្មីនៃ PlantSight ដែលជាការសម្រេចបានបន្ថែមថ្មីនៃផលប័ត្រក្នុងកម្មវិធី Software របស់ខ្លួន។

PlantSight គឺជាដំណោះស្រាយឌីជីថលដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនតាមរយៈប្រតិបត្តិការដែលមានប្រសិទ្ធិភាពជាងមុន។ PlantSight បានដំណើរការ និងបានធ្វើបច្ចុប្បន្នភាពឌីជីថលភ្លោះ (Digital Twins) ដែលធ្វើសមកាលកម្មទាំង វិទ្យាសាស្ត្រពិតជាក់ស្តែង ជាមួយទិន្នន័យវិស្វកម្ម ដើម្បីបង្កើត (holistic context) បរិបទឌីជីថលរួមដែលអនុញ្ញាតឲ្យក្រុមការងារមើលឃើញនិងយល់ដឹងច្បាស់ពីសមាសធាតុឌីជីថលពិតៗតាមរយៈប្រភពទិន្នន័យផ្សេងៗគ្នានៅក្នុងប្រតិបត្តិការផលិតកម្ម។ អ្នកប្រតិបត្តិក្នុងខ្សែចង្វាក់ផលិកម្មនឹងទទួលបានប្រយោជន៍ដ៏មានតម្លៃគួរឲ្យទុកចិត្ត និងជាព័ត៌មានប្រកបដោយគុណភាពសម្រាប់ប្រតិការបន្តបន្ទាប់ដែលអាចដឹងច្បាស់ និងគួរឲ្យជឿជាក់។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Bentley និងក្រុមហ៊ុន Siemen ក៏បានប្រកាសអំពីកម្មវិធីដំណោះស្រាយគ្រប់គ្រងសមិទ្ធិផលទ្រព្យសម្បត្តិរួម Integrated Asset Performance Management (APM) Solution ដែលសំដៅដល់ការគ្រប់គ្រងគ្រងគ្រឿងម៉ាស៊ីននៅក្នុងប្រតិបត្តិការោងចក្រថាមពល។ ដោយរួមបញ្ចូលនូវការបំពេញបន្ថែមនេះ នឹងបង្កើនល្បឿនឌីជីថលនៅក្នុងរោងចក្រថាមពលនិងផ្តល់នូវការវិភាគដោយឆ្លាតវៃជាមួយនឹងលំដាប់នៃការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិតនិងដំណោះស្រាយសេវាកម្មគ្រប់គ្រង។

សេវាកម្មថ្មីដែលនឹងត្រូវដាក់ឲ្យដំណើរការនៅលើប្រព័ន្ធ cloud-based របស់ Siemens តាមរយៈកម្មវិធីបើកចំហរ IoT ឈ្មោះថា MindSphere ដែលនឹងត្រូវរួមបញ្ចូលនៅកម្មវិធីប្រតិបត្តិទ្រព្យសកម្មកម្រិតខ្ពស់ (advanced asset performance software) របស់ Bentley ជាមួយនឹងបច្ចេកវិទ្យាបន្ថែមពី Siemens និងសេវាកម្មឯកទេសដើម្បីបង្កើនឥទ្ធិពលដល់ម្ចាស់រោងចក្រថាមពលក្នុងការគ្រប់គ្រង និងទទួលបានប្រយោជន៍ពីទំនើបកម្មផ្នែកឌីជីថល ដែលវានឹងជួយធ្វើឲ្យប្រសើរឡើងការប្រតិបត្តិ និងការថែទាំប្រកបដោយប្រសិទ្ធិភាព។

ជាចុងក្រោយ ATOS និង Bentley Systems ក៏បានប្រកាសពីយុទ្ធសាស្រ្តជាដៃគូក្នុងការបង្កើតឌីជីថលភ្លោះ (Digital Twins) សម្រាប់ម្ចាស់និងអ្នកប្រតិបត្តិករសម្រាប់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ លោក  Markus Schaffhauser នាយកប្រតិបត្តិបច្ចេកវិទ្យា (CTO) មកពី Atos Global Business and Platform Solutions បានមានប្រសាសន៍ថា៖ «យើងសុំស្ងើចសរសើរពីសមត្ថភាពរបស់កម្មវិធី Bentley ហើយវាមានឥទ្ធិពលលើជំនាញរបស់យើងក្នុងការផ្លាស់ប្តូរឌីជីថលដែលឥឡូវយើងអាចនាំយកសេវាកម្មប្រកបដោយភាពច្នៃប្រឌីតសម្រាប់ម្ចាស់ទ្រព្យឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធ។ ភាពជាដៃគូរបស់ Atos-Bentley បានចាប់ផ្តើមយ៉ាងឆាប់រហ័សហើយខ្ញុំជឿជាក់ថាសេវាកម្មភ្លោះឌីជីថលរបស់យើងនឹងមានតម្លៃខ្លាំងដល់ម្ចាស់ឧស្សាហកម្ម»។

លោក Greg Bentley មានប្រសាសន៍ថាកិច្ចសហការជាមួយ ATOS ជាដៃគូយុទ្ធសាស្ត្រដើម្បីបង្កើត Digital Twins សម្រាប់ម្ចាស់អចលនទ្រព្យឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធ។ លោកបានបន្ថែមថា «ខ្ញុំជឿជាក់ថាកិច្ចសហប្រតិបត្តិការរបស់យើងជាមួយក្រុមហ៊ុន ATOS អាចជួយម្ចាស់ក្រុមហ៊ុនដើម្បីឈានជើងមួយជំហ៊ានទៀតសម្រាប់មហិច្ឆតាឌីជីថលរបស់ពួកគេឌីជីថលដោយការ ការបើកនិងការទទួលយកអត្ថប្រយោជន៍នៃការមើលឃើញផ្ដោតអារម្មណ៍និងវិភាគដោយរូបភាពពិត។ ឯកទេសដ៏ទូលំទូលាយរបស់ ATOS ក្នុងការធ្វើសមាហរ័ណកម្មទិន្នន័យឌីជីថលរួមជាមួយនឹងការឈានទៅដល់ការទទួលយកជាសកលលោករបស់ពួកគេ បានធ្វើឲ្យពួកគេក្លាយជាដៃគូដ៏ល្អសម្រាប់សេវាកម្មទាញយកឌីជីថលភ្លោះ (digital twin cloud services)។

បន្ថែមនៅក្នុងសន្និសីទកាសែត ក្រុមហ៊ុន Bentley ក៏បានប្រកាសពីការទិញយកភាគហ៊ុនក្រុមហ៊ុនថ្មីៗបន្ថែមទៀតផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីអំពីការទិញ LEGION ដែលជាកម្មវិធីគ្រប់គ្រងប្រព័ន្ធផ្លូវថ្មើរជើងឈានមុខ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ព្រមទាំងបានផ្គត់ផ្គង់សេវាកម្មរបស់ខ្លួនជាង៤០ស្ថានីយធំៗនៅទូទាំងពិភពលោកនោះគឺនឹងផ្តល់ជូននូវសមត្ថភាពគំរូនៃការធ្វើអន្តរកម្មរបស់មនុស្សជាមួយនឹងឧបសគ្គនៃរូបវិទ្យា ដោយរួមបញ្ចូលនូវការគណនាពីចរាចរណ៍និងការជម្លៀសមនុស្សក្នុងទីធ្លាសារធារណៈ ដូចជាស្ថានីយផ្លូវដែក ព្រលានយន្តហោះ កន្លែងលេងកីឡា អគារខ្ពស់ៗ និងកម្រិតផ្លូវដែលមានរថយន្តចរាចរច្រើន។

ធ្វើបទបង្ហាញដោយលោក Santanu Das អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មឌីជីថលនៃក្រុមហ៊ុន Bentley Systems បានមានប្រសាសន៍ថា៖ «ដោយសារតែចរាចរនិងសមត្ថភាពរបស់អ្នកថ្មើរជើងគឺជាកង្វល់ដ៏សំខាន់សម្រាប់ការរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្ដិការហេដ្ឋារចនាសម្ព័ន្ធរួមគ្នានៃកិច្ចប្រតិបត្តិការសម្រាប់កម្មវិធីគ្រប់គ្រងប្រព័ន្ធផ្លូវសម្រាប់អ្នកថ្មើរជើងគឺត្រូវតែជាអាទិភាពក្នុងអំឡុងពេលនៃការសិក្សាគម្រោងឌីហ្សាញ»។ ការទទួលបានគុណប្រយោជន៍ពីសមត្ថភាពម៉ូដែលនៃកម្មវិធីគ្រប់គ្រងប្រព័ន្ធផ្លូវសម្រាប់អ្នកថ្មើរជើងប្រកបដោយភាពច្នៃប្រឌីតរបស់ LEGION នៅក្នុងបរិដ្ឋានគំរូដ៏ទូលំទូលាយរបស់ Bentley គឺនឹងផ្តល់នូវការសម្រេចចិត្តប្រសើរជាងមុនក្នុងការធ្វើឲ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកថ្មើរជើងនិងសុវត្ថិភាពទាំងមូលផងដែរ។ នេះគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយនៃកម្មវិធីឌីជីថលដែលសហការគ្នានៅក្នុងទម្រង់លំហូការងារឌីជីថល ដែលមាននៅកម្មវិធីបើកចំហរ (Open application) តែមួយគត់ដូចជា OpenBuildings ជាដើម»។

ការទិញភាគហ៊ុនក្រុមហ៊ុនមួយទៀតរបស់ Bentley System គឺ Agency9 ដែលមានមូលដ្ឋាននៅរដ្ឋធានី Stockholm។ Agency9 បានផ្តល់សេវាកម្មរបស់ខ្លួនទៅកាន់ជាង់ពាក់កណ្តាលនៃក្រុងធំៗ របស់ប្រទេសស៊ុយអែតជាមួយនឹងការប្រើប្រាស់ digital twin cloud services ក្នុងទ្រង់ទ្រាយធំសម្រាប់ការធ្វើផែនការទីក្រុងនិងការងារពាក់ព័ន្ធ web-based 3D visualization ផ្សេងទៀត។

ចាប់តាំងពីឆ្នាំ ២០១២ មក Agency9 បានទាញយកប្រយោជន៍ពីរូបមន្តសំណាញ់ពិត “reality meshes” ដែលបង្កើតឡើងដោយកម្មវិធី software ContextCapture reality modelling របស់ Bentley ជាបរិបទឌីជីថលសម្រាប់ការមើលឃើញទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងដែលតំណាងឲ្យទិន្នន័យ GIS ពីភូគព្ភសាស្រ្ត និងម៉ូដែលគំរូសម្រាប់ BIM។

លោក HåkanEngman នាយកប្រតិបត្តិនៃ Agency9 បានមានប្រសាសន៍ថា៖ «ឥឡូវនេះយើងជាផ្នែកមួយនៃក្រុមហ៊ុន Bentley យើងមានទំនុកចិត្តលើការសម្រេចបាននូវសក្តានុពលសកលលោកទាំងមូលពីការច្នៃប្រឌិតរបស់ Agency9។ ក្រុមការងារខ្ញុំនិងខ្ញុំ និងអ្នកប្រើបានគិតក្នុងដំណើរឆ្ពោះទៅមុខនៃក្រុមភាគឦសាន “Nordics” ដោយត្រូវបានគេកត់សម្គាល់ថាបានជួយជំរុញឲ្យមានការបង្កើតឡើងនូវ geospatial និងការអនុវត្តរូបភាពទៅកម្រិតថ្មីដោយផ្តល់នូវភាពលម្អិត។ ឥឡូវនេះក្នុងនាមជាអ្នករួមចំណែកឆ្ពោះទៅរកសេវា digital twin cloud services ទ្រង់ទ្រាយធំមកពីក្រុមហ៊ុន Bentley System យើងអាចមើលឃើញពីចក្ខុវិស័យរបស់អ្នកប្រើប្រាស់របស់យើងក្នុងការជំរុញពីការធ្វើផែនការទីក្រុងដើម្បីធ្វើឲ្យប្រសើរឡើងនូវលទ្ធផលនៃពីការប្រតិបត្តិសម្បត្តិរូបវ័ន្ត “asset performance” របស់ទីក្រុង»។

Source From: https://www.construction-property.com/khread-more-1515/

Leave a Reply

Your email address will not be published. Required fields are marked *