News

Check out real estate news updates

ក្រុមហ៊ុន Has-architecture ឈ្នះការរចនាប្លង់អគារ MGN កម្ពស់៤៨៥ម៉ែត្រនៅភ្នំពេញ

ក្រុមហ៊ុនស្ថាបត្យកម្ម Has-architecture បានឈ្នះការប្រកួតប្រជែងរចនាប្លង់អគារ MGN Tower កម្ពស់ ៤៨៥ ម៉ែត្រ ដែលមានទីតាំងតាមបណ្តោយមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។

អគារ MGN Tower គឺនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារ MGN ព្រមទាំងជាអគារការិយាល័យ និងសណ្ឋាគារ ដែលនឹងក្លាយជាសំណង់ដែលខ្ពស់លំដាប់លេខទី ២ នៅកម្ពុជាក្រោយពេលបញ្ចប់ការសាងសង់។

យោងតាមសារព័ត៌មានផ្នែកស្ថាបត្យកម្ម aasarchitecture ក្រុមហ៊ុន Has-architecture ព្រមជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុក R.R Architect បានឈ្នះការរចនាប្លង់អគារ៨៥ជាន់ខាងលើនេះ កាលពីខែ សីហា ២០១៨ ក៏ប៉ុន្តែ ទើបតែនឹងប្រកាសជាសាធារណៈកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩កន្លងទៅនេះ។

ចូលរួមរចនាឡើងដោយក្រុមហ៊ុនវិស្វកម្មអាឡឺម៉ង់ Knippers Helbig ការរចនាប្លង់របស់អគារ MGN Tower ត្រូវបានដឹកនាំដោយ Liem Nguyen ដោយឡែក អ្នកប្រកួតក្នុងក្រុមមានចំនួន៦ រូប។

គំនិតរចនានៃអគារខ្ពស់កប់ពពក បំពាក់ដោយកញ្ចក់នេះ គឺផុសចេញពីផ្កាអុកណា (Ochna) និងស្ថាបត្យកម្មបាយ័នខ្មែរ ។

ដើម្បីធ្វើឲ្យមានភាពទាក់ទាញបន្ថែមដល់អគារ ក្រុមរចនាបានដាក់កន្លែងពាណិជ្ជកម្ម និងវប្បធម៌ឆ្ងាយជាច្រើនម៉ែត្រពីផ្លូវ ដូច្នេះ ប្រជាពលរដ្ឋនឹងអាចរីករាយនឹងបរិយាកាសនៃអគារខ្ពស់ និងក្នុងបរិយាកាសទីក្រុងដែលមានសកម្មភាពដូចជា នៅទីក្រុងញូវយ៉ក សិង្ហបុរី ឬ សាយហ្គន។

បច្ចុប្បន្ននេះ អគារវឌ្ឍនៈកាពីថល ដែលមាន ៣៩ ជាន់នៅតែជាអគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដែលមានកម្ពស់ ១៨៧.៣ ម៉ែត្រ មុនពេល អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុងកម្ពស់ ៥៦១.៧ ម៉ែត្រក្លាយជាអាគារខ្ពស់ជាងគេនៅពេលសាងសង់រួចរាល់។

More information visit: https://www.construction-property.com/km/has-architecture-won-the-design-competition-for-the-485m-mgn-tower-in-phnom-penh/

Leave a Reply

Your email address will not be published. Required fields are marked *