News

Check out real estate news updates

ក្រុមហ៊ុន Aeon គ្រោងនឹងបើកហាងទំនិញជប៉ុនចំនួន៣០កន្លែងទៀតនៅកម្ពុជា

ក្រុមហ៊ុនអន្តរជាតិដែលវិនិយោគទៅលើទីផ្សារលក់រាយ Aeon Group មានគម្រោងបើកហាងទំនិញជប៉ុនបន្ថែមទៀតនៅកម្ពុជាបន្ទាប់ពីទទួលបានជោគជ័យលើប្រតិបត្តិការកន្លងមក នេះបើយោងតាមការឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីដើមខែកន្លងទៅនេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរវាងតំណាងកម្ពុជា និងជប៉ុនកាលពីពេលថ្មីៗ  ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Aeon នៅប្រទេសកម្ពុជា។

ឯកឧត្ដម បានមានប្រសាសន៍ថា៖ «អបអរសាទរចំពោះជោគជ័យនៃប្រតិបត្តិការកន្លងទៅរបស់បណ្ដាក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្ដែង ការវិនិយោគរបស់ក្រុមហ៊ុនអ៊ីអន (Aeon) ក្នុងការបង្កើតផ្សារទំនើបអ៊ីអនម៉ល (Aeon Mall) ភ្នំពេញ ដែលទីតាំងទី១ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦៨.០០០ម៉ែត្រការ៉េ និងបាននិងកំពុងពង្រីកសកម្មភាពលើទីតាំងទី២ លើផ្ទៃដីទំហំ ១០០.០០០ម៉ែត្រការ៉េ ដែលនឹងបើកឲ្យដំណើរការនៅឆ្នាំ២០១៨»។

ជាងនេះទៀត ឯកឧត្តមបន្ថែមថា៖ « ព្រមជាមួយនឹង [ការវិនិយោគAeon]គម្រោងបើកហាងទំនិញជប៉ុន (grocery stores) ចំនួន ៣០កន្លែងទៀតផងនៅឆ្នាំខាងមុខ»។

ក្រៅពីការវិនិយោគរបស់ជប៉ុនទៅក្នុងទីផ្សារលក់រាយ ឯកឧត្ដម សុខ ចិន្តាសោភា ក៏បានឲ្យដឹងថា ការវិនិយោគរបស់ជប៉ុននឹងបន្តកើនឡើងស្របពេលបច្ចុប្បន្នមានភោជនីយដ្ឋានជប៉ុនប្រមាណ ២០០ នៅរាជធានីភ្នំពេញនិង ៥០ នៅខេត្តសៀមរាប បាននិងកំពុងប្រតិបត្តិការ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងឆ្នាំ២០១៦ដែលជាឆ្នាំជប៉ុនបានវិនិយោគច្រើននៅក្នុងប្រទេសកម្ពុជា គឺជប៉ុនបានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជា ៨២២ លានដុល្លារអាមេរិក។

Source From: https://www.construction-property.com/khread-news-1824/

Leave a Reply

Your email address will not be published. Required fields are marked *