News

Check out real estate news updates

ក្រុមហ៊ុន ហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល នឹងផ្លាស់ប្តូរការរស់នៅថ្មីរបស់ប្រជាជនខ្មែរ

លោក លីវ យិន អគ្គនាយកក្រុមហ៊ុន ហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេត បានលើកឡើងថា ហួងប៉ាង ហួងសានអ៊ិនធ័រណេសិនណល គ្រុប បានបង្កើតឡើងអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយបានខិតខំអភិវឌ្ឍន៍មាគ៍ាពិពិធកម្ម រហូតដល់ពេលបច្ចុប្បន្ននេះ ដោយបានប្តេជ្ញាពង្រីក ខ្លួនក្នុងវិស័យ អចលនទ្រព្យ និងរៀបចំបោះគោលដៅនៅអាស៊ីអាគ្នេយ៍ ដោយឈរជើងក្នុងទីក្រុងភ្នំពេញ ក្នុងការរចនាឱ្យអន្តរជាតិនីយកម្ម ក្នុងការរស់នៅប្រកបដោយ ប្រណិត ភាព។

វាជាចំណែកមួយដែលទាក់ទងនឹងការរស់នៅដ៏ល្អប្រសើរ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈរស់នៅរបស់ប្រជាជន ហើយវាមិនត្រឹមតែជាចំណុច ចាប់ផ្តើមនៃការរស់នៅ ប្រកបដោយប្រណិតភាពនៅក្នុងទីក្រុងភ្នំពេញនោះទេ ប៉ុន្តែវាជានិយមន័យពីការចាប់ផ្តើមថ្មីស្រឡាងមួយ នៃការរស់នៅលំដាប់ពិភពលោក នៅក្នុងប្រទេស កម្ពុជា ផង ដែរ។

គម្រោង ហួយប៉ាង ហ្លួងសាន ជាគម្រោងមួយដែលមានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពលខ្ពស់មានស្ថានទូតនានាចំនួន៧នៅជុំវិញ និងមានចម្ងាយ តែមួយ ផ្លូវពីស្ថានទូតអូស្ត្រាលី និងចម្ងាយតែប៉ុន្មានរយម៉ែត្រពីស្ថានទូតរុស្សី។ គម្រោងក៏ស្ថិតនៅតំបន់ទេសចរណ៍ល្បីៗរួមមាន វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ រមន័យដ្ឋានវត្តភ្នំ ផ្សារធំថ្មី ផ្សារទួលទំពូង និងសារមន្ទីរប្រវត្តិសាស្រ្តទួលស្លែង និងមានស្ថាប័នរដ្ឋធំៗ ៦នៅជុំវិញបង្កើតបាន ជាបណ៏ការរស់នៅយ៉ាង សំខាន់មួប្រកប ដោយសុវត្ថិភាព ប្រណិតភាពរួមបញ្ចូលគ្នា។

គម្រោង នេះ ផ្សារភ្ជាប់មកជាមួយនឹងរង្វង់ការរស់នៅបែបពាណិជ្ជកម្មស្តង់ដាខ្ពស់ ដោយរួមមានផ្សារទំនើប សណ្ឋាគារលំដាប់ផ្កាយ សាលាអន្តរជាតិ មន្ទីរពេទ្យ ស្តង់ ដារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតស្ថិតនៅតំបន់កោះពេជ្រ។ ក្រៅពីនេះ គម្រោងផ្ទាល់ក៏មានសាលធំទូលាយ ចំណតយានយន្ត អាងហែលទឹក កន្លែង ហាត់ ប្រាណ ភោជនីយដ្ឋាន ខេធីវី ក្លឹបកម្សាន្តជាដើម ដែលសាងសង់យ៉ាងពិសេសសម្រាប់ការរស់នៅបែបស៊ីវីល័យ និងប្រណិតភាពដែល ស្ថិតនៅដែនដីថ្មី មួយនៃទី ក្រុង ភ្នំពេញ។

លោក ជា សឿន បានលើកឡើងថា ការសម្ភោធគម្រោង ហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេតនេះ បានបញ្ជាក់ពីការរីកចម្រើននៃក្រុមហ៊ុននេះ នៅកម្ពុជា ដោយបានធ្វើការដឹកនាំមុខគេទៅលើវិស័យអចលនទ្រព្យ ដែលបានបញ្ជាក់ពីសច្ចៈធម៌ជាក់ស្តែង ក៏ដូចជាសេវាកម្ម និងការផ្តល់នូវ លំនៅដ្ឋាន ប្រកប ដោយសុខ សុភមង្គលដល់ទីក្រុងភ្នំពេញ ជាមួយនឹងគម្រោងដែលមានប្រណិតភាពដោយបានផ្តល់នូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជនជាច្រើនផងដែរ។

លោកឧកញ៉ា ជា ធឿន អនុប្រធានអចិន្ត្រៃយ៍ សមាគមខ្មែរ-ចិននៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការវិយោគ របស់ចិនមកប្រទេស កម្ពុជាកាន់តែច្រើននឹង អាចចូលរួមជួយក្នុងការបន្ថែមនូវសោភ័ណ្ឌភា និងគុណភាពនៃសំណង់និងស្ថាបត្យកម្មនៅក្នុងទីក្រុងភ្នំពេញ ហើយនឹងរឹតតែធ្វើឱ្យ ប្រទេសកម្ពុជាកាន់ តែរីកចម្រើន បន្ថែមទៀត និងអាចក្លាយទៅជាទីក្រុងប៉ារីសដ៏តូចមួយនៅប៉ែកបូព៌ា ។

លោកឧកញ៉ាបន្តថាការសសម្ពោធគម្រោង ហ៊ួយប៉ាង ហ្លួងសាន អ៊ុនធ័រណេសិនណល រៀលអ៊ុត នៅពេលនេះបានបញ្ជាក់​ពីការរីកចម្រើននៃក្រុមហ៊ុន ហ៊ួយប៉ាង​នៅកម្ពុជាដោយបានធ្វើការដឹកនាំមុខគេទៅលើវិស័យអចលនទ្រព្យ​ដែលបានបញ្ជាក់ពីសច្ចៈធម៍ជាក់ស្តែង ក៏ដូចជាសេវាកម្ម និងការផ្តល់នូវលំនៅដ្ឋានប្រកប​ដោយ​សុខសុភមង្គលដល់ទីក្រុងភ្នំពេញជាមួយនឹងគម្រោងប្រកបដោយប្រណិតភាព និងផ្តល់នូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជនជាច្រើនផងដែរ ។

គួរជម្រាបផងដែរថា សន្និសីទហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេត ក្រោមប្រធានបទ«ភាពប៉ិនប្រសព្វ ហ៊ួយផាយ និងកិត្តិយសទីក្រុងភ្នំពេញ» ដែលបានធ្វើឡើងនៅសណ្ឋាគារ ហួងសាន ធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ្លួង សាន ទល់មុខវិមានរដ្ឋសភា​ជាតិនៃព្រះរាជាណាចក្រ​កម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ហ៊ុន តូ លោកជំទាវ ហ៊ុន គីមឡេង នេត សាវឿន លោកឧកញ៉ា ជា ធឿន អនុប្រធានអចិន្ត្រៃយ៍​សមាគមខ្មែរ-​ចិននៅ​កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសប្រហែល៣០០នាក់ដោយមានការអមដំណើរដោយនារីបំរើការលើយន្តហោះដៃស្រស់ស្អាតផងដែរ ។

More information visit: https://www.business-cambodia.com/public/article/huang-pang-huang-international-co-ltd-will-transform-the-lives-of-khmer-people

Leave a Reply

Your email address will not be published. Required fields are marked *