News

Check out real estate news updates

កំពង់សោម ទទួល​បាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន ៤ តម្លៃ​ជាង ២៨​លាន​ដុល្លារ

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៨ បាន​សម្រេច​អនុញ្ញាត​ចេញ “វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ” ឲ្យ​ក្រុមហ៊ុន​ចំនួន ៤ ដើម្បី​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ ដូច​ខាង​ក្រោម៖

១) “INVISTA DECOR CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្ដារ​ប៉ាកេ ក្ដារ​បន្ទះ និង​គ្រឿង​សង្ហារិម មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៣៥​កន្លែង។

២) “GLORY ALLIANCE (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត កាបូប និង​វ៉ាលី មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៦៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង។

៣) “CAMBODIAN TROPIC FLOORING CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ាកេ ក្តារ​បន្ទះ និង​គ្រឿង​សង្ហារិម មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៦,៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៤០​កន្លែង។

៤) “COUGAR WOOD INDUSTRY CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ាកេ និង​ក្តារ​បន្ទះ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ១៤,៩៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៦២​កន្លែង៕

 Source From: http://kleykley.sabay.com.kh/article/1097363#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *