News

Check out real estate news updates

ក្រុមហ៊ុន​បុរី​ប៉េង ហួត​វិនិយោគ​ហាង​លក់ទំនិញ និង​អាហារ​ដ្ឋា​ន​ដ៏​ទាក់ទាញ​នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ១

ភ្នំពេញ៖ ក្រុមហ៊ុន​បុរី​ប៉េង ហួត គ្រុប ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា បាន​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​ហាង​លក់ទំនិញ​លើ​ដង​វិថី​តែមួយ ដើម្បី​បំពេញតម្រូវការ និង​ភាពងាយស្រួល នា​យុគ​សម័យថ្មី​នៃ​បទពិសោធន៍​ទទួលទាន​អាហារ និង​ការទិញ​ទំនិញ​ដ៏​អស្ចារ្យ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ជា​តំបន់​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​លឿន។

គំរោង​នេះ​មានឈ្មោះ PH Polaris F&B ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​គម្រោង​ដ៏​អស្ចារ្យ​របស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម (បុរី ប៉េង ហួត បឹង​ស្នោ) ចម្ងាយ​ជាង២គីឡូម៉ែត្រ ពី​ស្ពាន​ព្រះមុនីវង្ស (ច្បារអំពៅ) ក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​មួយ​នេះ ត្រូវបាន​រចនា​ឡើង ដើម្បី​ជាទី​កន្លែង​ទទួលទាន​អាហារ​ដ៏​ពិសេស និង​ល្អ​ប្លែក ដែល​អតិថិជន​អាច​អញ្ជើញ​មក​ទទួលយក​នូវ​ឱជា​រស​ដ៏​ឆ្ងាញ់ នៃ​ម្ហូបអាហារ​ខ្មែរ និង​បរទេស​ជាច្រើន​ប្រភេទ។

ប្រជាពលរដ្ឋ​អាច​រីករាយ ជាមួយនឹង​កាហ្វេ​នា​ព្រឹក​ព្រលឹម​ក្នុង​បរិយាកាស​ដ៏​ស្រស់ស្រាយ ទទួលទាន​អាហារឆ្ងាញ់ៗនាពេល​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ប្រកបដោយ ភាព​ស្និទ​ស្នាល និង​សុភមង្គល​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ ថែមទាំង​អាច​ទិញ​ទំនិញ​ជាច្រើន​ប្រភេទ ដោយមាន​ហាង​ដូចជា Pizza Company, KOI Thé, Park Café, Lucky Burger, Lucky Express, Guardian, Zong Kong Restaurant, BreadTalk, Congee King, Phó Cali and Wine Town។

កាន់តែ​ពិសេស​ទៀត​នោះ ការបន្ថែម​មុខមាត់​ថ្មី​នៃ​ការតុបតែង​លម្អ ដោយ​ភ្លើងពណ៌​ដ៏​ស្រស់ស្អាត​នាពេល​រាត្រី PH Polaris F&B នឹង​ក្លាយជា​គោលដៅ​កំសាន្ត និង​ទីកន្លែង​ទទួលទាន​អាហារ ប្រកបដោយ​ភាព​រ៉ូ​មែន​ទិ​ក បរិយាកាស​ស្រស់ស្រាយ និង​ផាសុកភាព​សម្រាប់​លោកអ្នក និង​ក្រុមគ្រួសារ។

បន្ទាប់ពី​ពេលវេលា​ដ៏​មមាញឹក​នៃ​ការងារ​ប្រចាំថ្ងៃ ការ​សម្រាក​បន្ធូរ​អារ​ម្មណ៍​ជាមួយនឹង​ការទទួល​ទាន​អាហារ​នៅតាម​ហាង​នានា​ដែលមាន​ក្នុង PH Polaris F&B ពិតជា​បង្កើត​ឲ្យ​មានបទពិសោធន៍ ទទួលទាន​អាហារ​ដ៏​អស្ចារ្យ​នា​យុគ​សម័យថ្មី​នេះ។

សូម​ទំនាក់ទំនង​មកកាន់ ប៉េង ហួត គ្រុប តាមរយៈ​លេខ 098 360 555 សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការជួល​ទីតាំង សម្រាប់​អាជីវកម្ម​លោកអ្នក។

ប៉េង ហួត​គ្រុប ត្រូវបានគេទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​ឈានមុខ​គេ ផ្តោតទៅលើ​គម្រោង​អភិវឌ្ឍ​ចម្រុះ​សម្រាប់​លំនៅដ្ឋានប្រណីតៗ អគារ​ខុន​ដូទំនើបៗ និង​អគារ​ពាណិជ្ជកម្ម​ដ៏​ទាក់ទាញផ្សេងៗទៀត។ ទាំងនេះ​គឺជា​ចក្ខុវិស័យ​របស់ ប៉េង ហួត គ្រុប ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន ដោយ​ផ្តល់ជូន​នូវ​សេវាកម្ម​ដ៏​ល្អ និង​គម្រោង​ដ៏ប្រណីតៗ ដែល​លើសពី​ការរំពឹងទុក​របស់​អតិថិជន៕

Leave a Reply

Your email address will not be published. Required fields are marked *