News

Check out real estate news updates

ក្រុមហ៊ុន​ក្នុងស្រុក​បោះទុន​ជិត ២០០លាន​ដុល្លារ សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្មនៅ​ក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បានសម្រេច​ចិត្ត បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង២០០លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​សង្កាត់​រាម ក្រុងព្រះសីហនុ។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន RN VIP Real Estate លោក យ៉ែ​ន សុខ​លីន បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២២ តុលា​នេះ​ថា ក្រុមហ៊ុន​បា​នស​ម្រេ​ចិត្ត​វិនិយោគ​គំរោង​នេះ​ឡើង ដោយសារ​ឃើញ​ខេត្ត​ព្រះសីហនុ មានកា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង។ គំរោង​នេះ​ស្ថិតនៅលើ​ផ្ទៃដី៦៤ហិកតា ដោយមាន​រោងចក្រ សហគ្រាស​ចំនួន១០ហិកតា មាន​ផ្សារ ក្លឹប​ហាត់ប្រាណ សួន​កំសាន្ត សាលារៀន និង​មាន​បុរី​ដែល​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ។ គំរោង​នេះ​ក៏មាន​ការសាងសង់​ផ្ទះ​សម្រាប់​កម្មករ ដែល​អាច​ស្នាក់​នៅបាន​ប្រមាណ៥ម៉ឺន​នាក់​ផងដែរ។

លោក​បន្តថា “កា​រស​ម្រេ​ចិត្ត​វិនិយោគ​គំរោង​នេះ​ឡើង ដោយសារ​ខេត្ត​ព្រះសីហនុ​មាន​ប្រជាជន​កើនឡើង​ខ្ពស់ និង​មាន​ប្រាក់ចំណូល​កើនឡើង​ច្រើន ហេតុនេះ​ទើប​យើង​វិនិយោគ​ផ្ទះ​តម្លៃ​ត្រឹម​ជាង២០,០០០ដុល្លារ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ចំណាកស្រុក ក៏ដូចជា​អ្នកមាន​ជីវភាព​មធ្យម។លោក​បន្តថា “ប្រជាពលរដ្ឋ​អាច​ទិញ​ផ្ទះ​សំរាប់​បង់​រំ​លោះ​បាន ដោយ​ពួកគេ​អាច​បង់​ដំបូង​ត្រឹម២០ភាគរយ​ប៉ុណ្ណោះ។

 ជាមួយនឹង​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់ ក្រុមហ៊ុន​ក៏​បាននិងកំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗ ដោយ​ផ្លូវ​មាន​ទទឹង​ចាប់ពី១០ម៉ែត្រ ទំហំ១២ម៉ែត្រ និង​ទំហំ​រហូតដល់២៨ម៉ែត្រ ដែលជា​ផ្លូវភ្លោះ​ក្នុង​គំរោង។ គំរោង​នេះ​នឹង​ប្រកាស​លក់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខនេះ។

លោក យ៉ែ​ន សុខ​លីន បាន​បន្តថា តម្លៃ​ផ្ទះ​ក្នុង​គំរោង​នេះ​មានភាពខុសៗគ្នា​អាស្រ័យ​លើ​ទីតាំង ប៉ុន្តែ​យើង​រំពឹង​ទទួលបាន​ជោគជ័យ ដោយសារ​ពេល​ប្រកាស​គំរោង​ភ្លាម ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ។ លើសពីនេះ អ្នកទិញ​ផ្ទះ​ក្នុង​គំរោង​នេះ​នឹង​ទទួលបាន​តូច​ផ្សារ​សម្រាប់​លក់ដូរ ឬ​ធ្វើ​អាជីវកម្មផ្សេងៗផងដែរ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន FURI Real Estate បាន​រកឃើញថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៣០ម៉ឺន​នាក់ មាន​កាស៊ីណូ​ប្រមាណ៨០ទីតាំង ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើនឡើង​ខ្ពស់ ពិសេស​វិស័យ​ទេសចរណ៍​គឺមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចន្លោះ​ពី៨០០០ ទៅ៩០០០នាក់​ទៅ​ទស្សនា​ក្នុង​មួយថ្ងៃ។ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង ពិសេស​អ្នកមាន​ផ្ទះជួល ដោយ​ពីមុន​ពួកគេ​អាច​ជួល​បាន​ប្រមាណ៥០០ដុល្លារ​ក្នុង​មួយខែ បច្ចុប្បន្ន​ពួកគេ​អាច​ជួល​បាន​ចន្លោះ​ពី៥០០០ទៅ៨០០០ដុល្លារ​ក្នុង​មួយខែ អាស្រ័យ​លើ​ទំហំ និង​ទីតាំង​របស់​ផ្ទះ​ស្ថិតនៅលើ​ផ្លូវធំ​ឬ​ផ្លូវតូច៕

Leave a Reply

Your email address will not be published. Required fields are marked *