News

Check out real estate news updates

ក្រុមហ៊ុនអចលនទ្រព្យយក្សចិននឹងយកកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោលក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រោយពីមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុនវិនិយោគលើពហុវិស័យមកពីប្រទេសចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រកាសថានឹងយកកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោលរបស់ខ្លួនក្នុងការសម្រេចមហិច្ឆតាក្លាយជាក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការបញ្ជាក់ខាងលើ គឺធ្វើឡើងកាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១៩ ក្នុងពេលដែលក្រុមហ៊ុនធ្វើការបើកសម្ពោធអគារការិយាល័យកណ្តាលរបស់ខ្លួននៅឯទីក្រុងកោះពេជ្រ ដែលមានអគារការិយាល័យ បដិសណ្ឋារកិច្ច សាលប្រជុំ និងការិយាល័យលក់ ។

ក្នុងនោះដែរ តាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុនថា«នឹងបន្តបណ្តាក់ទុនវិនិយោគរហូតដល់ ៦ ពាន់លានដុល្លារអាមេរិក និងយកប្រទេសកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោល ក្នុងការអភិវឌ្ឍខ្លួនទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសម្រេចឲ្យបានជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ជាងនេះទៅទៀត គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបោះទុនវិនិយោគប្រមាណជា ២ ពាន់លានដុល្លារអាមេរិកទៅក្នុងវិស័យអចលនទ្រព្យ ហើយបានត្រៀមដីចំនួន ១២០០ ហិកតា សម្រាប់អភិវឌ្ឍផ្ទៃក្រឡាសំណង់ចំនួន ២០ លានម៉ែត្រការ៉េ។

 More information visit: https://www.construction-property.com/khread-more-1930/

Leave a Reply

Your email address will not be published. Required fields are marked *